ញាក់សាច់បាត់! ឡាន Cadillac Escalade ថ្មី នឹងប្រើអេក្រង់លើតាប្លូទំហំ ៣៨អ៊ីង

  • 2019-12-17 08:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Cadillac បានប្រកាសនៅក្នុងសន្និសីតមួយនាថ្ងៃនេះថា រថយន្ត SUV ដ៏ប្រណីតជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន នឹងបំពាក់អេក្រង់ OLED ទំហំ ៣៨អ៊ីង។

បើតាមវីដេអូ Promotion មួយបានបង្ហាញឲ្យឃើញកាប៊ីនខាងក្នុង នៃរថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២១ ដែលបំពាក់អេក្រង់លើតាប្លូដ៏ធំសម្បើម។

ក្រុមហ៊ុន Cadillac អះអាងថា អេក្រង់នោះមានទំហំដង់ស៊ីតេ Pixel ធំជាងទូរទស្សន៍ 4K ដល់ទៅ ២ដងឯង។ មិនតែប៉ុណ្ណោះ អេក្រង់ OLED នេះក៏ផ្តល់នូវពណ៌ខ្មៅដិត និងគុណភាពរូបភាពច្បាស់លើស អេក្រង់ LED ធម្មតាទៀតផង។

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអាមេរិកខាងលើមានគម្រោងបញ្ចេញ Escalade ស៊េរីឆ្នាំ២០២១ នៅថ្ងៃទី៤ កុម្ភៈ ២០២០ ខាងមុខនេះតែម្តង៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី