ចូលរួមសោកស្ដាយ! អូស្ត្រាលីគ្រប់គ្រងភ្លើងឆេះព្រៃលែងបាន ធ្វើ​ឲ្យអាកាសធាតុកាន់តែក្ដៅឡើងៗ

  • 2019-12-19 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អូស្ត្រាលី​កំពុង​ប្រឈម​រលក​កំដៅ​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​ជួប នៅពេល​សីតុណ្ហភាព​កើន​ដល់​៥០​អង្សា​សេ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​បូក​បន្ថែម​នឹង​ភ្លើងព្រៃ​ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់​រួចជាស្រេច​និង​បំផ្លាញ​ផ្ទះ​រាប់រយ​។​

​ក្រុង អាដេ​ឡែត ប្រឈម​កំដៅ​ដល់​ទៅ​៤៤​អង្សា​សេ​នៅ​ថ្ងៃ​សុក្រ នៅ​ពេល​ក្នុង​រដ្ឋ​វិច​ធៀ​រៀ រដ្ឋ ញូ​វ សោត វេលស៍ និង​ក្រុង​កង់​បេរ៉ា នឹង​នឹង​ជួប​កំដៅ​សែន​ខ្លាំង​ផងដែរ​។​ ​សីតុណ្ហភាព​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ ស្ថិត​ក្នុង​រង្វង់​៤០,៩​អង្សា​សេ ដោយ​ឡើង​ហួស​កំរិត​ខ្ពស់​បំផុត​ពី​ឆ្នាំ​២០១៣(៤០,៣​អង្សា​សេ​)​ហើយ​កំដៅ​នេះ​​នឹង​ឡើង​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​។​ ​តំបន់​ដាច់ស្រយាល​ខ្លះ​កំដៅ​អាច​ឡើងដល់​៥០​អង្សា​សេ ដោយ​កំដៅ​បែប​នេះ​ធ្លាប់​កើត​មាន​តែ​២​លើក​គត់​ចាប់តាំងពី​មាន​ការកត់ត្រា​មក​។​ទីប្រជុំ​ខ្លះ​នៅ​រដ្ឋ​វិធៀ​រៀ អាច​រងកំ​​ដៅ​៤៧​អង្សា​សេ​នៅ​ថ្ងៃ​សុក្រ​។​នៅ​រដ្ឋ​ញូ​វ សោត វេលស៍ សីតុណ្ហភាព​ក៏ត្រូវ​រំពឹងថា​នឹង​កើន​ដល់​៤៥​អង្សា ខណៈ​នៅ​កង់​បេរ៉ា ក៏​ប្រឈម​កំដៅ​៤៣​អង្សា​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍​។​

ជាមួយគ្នាដែរ ក្រុម​មន្ត្រី​ក្នុងតំបន់បាន​និយាយថា កំដៅ​អាច​កាន់តែ​កើន​ឡើង​ដោយសារតែ​ភ្លើង​ព្រៃ​ដែល​មិន​អាច​គ្រប់គ្រង​បាន​៕

ប្រភព ៖ rasmeinews