Facebook ចេញកម្មវិធីថ្មី Facebook Groups ធានាថាម៉ាអែមស្រួលប្រើ រក្សាការសម្ងាត់
- 2014-11-19 17:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ចេញកម្មវិធីថ្មី Facebook Groups ធានាថាម៉ាអែមស្រួលប្រើ រក្សាការសម្ងាត់
ចន្លោះមិនឃើញ
បណ្ដាញសង្គមយក្ស Facebook បានប្រកាសចេញកម្មវិធីថ្មីសម្រាប់ iOS និង Android devices កាលពីម្សិលមិញនេះ ដោយឥតគិតថ្លៃ។
កម្មវិធីនេះមានឈ្មោះថា Facebook Groups ដែលផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងរក និងចូលរួមក្នុងក្រុម (group) ថ្មីៗ, បង្ហោះរូបភាព និងតំណភ្ជាប់ (link) ឬបង្កើតក្រុមថ្មីដោយខ្លួនឯង។ និយាយខ្លីមួយម៉ាត់ គឺ Facebook Groups ប្រើដូចជាវេទិកាលើអ៊ីនធឺណិតមួយដែលគេអាចបង្កើតក្រុមមួយនិយាយពីប្រធានបទជាក់លាក់ណាមួយ។
ឧទាហរណ៍៖ អ្នកអាចបង្កើតក្រុមគ្រួសារ មិត្តភ័ក្ដិបិទជិតមួយ (closed group) ដើម្បីចែករំលែកតែរូបភាពលក្ខណៈគ្រួសារ ឬមិត្តភ័ក្ដិ និងរៀបចំកាលវិភាគដើរកម្សាន្តលេងជាដើម។ បើមិនអីចឹងទេ អ្នកអាចបង្កើតក្រុមសម្រាប់ការសិក្សា ដើម្បីប្រាប់មិត្តរួមថ្នាក់ពីព័ត៌មានថ្មីៗ កាលវិភាគសាលា លំហាត់ ឬប្រ៊ីយ៉ុងផ្សេងៗ។
Facebook Groups ប្រមូលផ្ដុំក្រុមទាំងអស់នៅផ្ដុំគ្នា ហើយក្រុមណាដែលអ្នកសកម្មជាងគេនឹងបង្ហាញលើគេ។ កម្មវិធីនេះអាចឲ្យអ្នកកំណត់ notifications របស់ក្រុមណាដែលអ្នកចង់ឃើញ និងបិទផងដែរ។ ប៊ូតុង Discover គឺជាកន្លែងដែលបង្ហាញពីក្រុមថ្មីអ្នកអាចស្នើសុំចូលរួមបាន ដោយផ្អែកលើ Facebook Page ដែលអ្នកបានចុច Like និងក្រុមរបស់មិត្តភ័ក្ដិអ្នក។
ចាប់ពីពេលនេះ ប្រិយមិត្តមិនចាំបាច់ scroll ចុះឡើងរក group ដើម្បីបង្ហោះព័ត៌មាន និងរូបភាពនោះទេ។ ងាយៗ ជាមួយនឹងកម្មវិធី Facebook Groups!
សម្រាប់អ្នកប្រើប្រាស់ iOS device សូមចុចត្រង់នេះដើម្បីដោនឡូតពី App Store
សម្រាប់អ្នកប្រើប្រាស់ Android device សូមចុចត្រង់នេះដើម្បីដោនឡូតពី Google Play
កុំភ្លេចដោនឡូតសាកល្បងប្រើទាំងអស់គ្នាណា៎!
ដោយ៖ សុផាត