ក្រុមហ៊ុនជួលឡានក្នុងស្រុកល្បីមួយទទួលបានសិទ្ធអាជីវកម្មម្តង ៤ពីក្រុមហ៊ុនលំដាប់អន្តរជាតិ Hertz
- 2019-12-20 03:42:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនជួលឡានក្នុងស្រុកល្បីមួយទទួលបានសិទ្ធអាជីវកម្មម្តង ៤ពីក្រុមហ៊ុនលំដាប់អន្តរជាតិ Hertz
ចន្លោះមិនឃើញ
ក្រុមហ៊ុន ហ៊ើត (Hertz) ក្នុងតំបន់អាស៊ីបានប្រកាសថា ក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក (Co., Ltd) គឺជាដៃគូសហការសិទ្ធិអាជីវកម្មដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ស៊ីធី លីង នឹងចាប់ផ្តើមធ្វើប្រតិបត្តិការម៉ាកសញ្ញា Hertz រួមមាន ក្រុមហ៊ុន Dollar, Thrifty និង Firefly នៅរាជធានីភ្នំពេញ ហើយវាក៏ជាលើកដំបូងក្នុងតំបន់អាស៊ីដែលក្រុមហ៊ុន ស៊ីធី លីង ទទួលបានសិទ្ធិអាជីវកម្មទាំងបួននេះ។
លើសពីនេះ ស៊ីធី លីង និងបណ្តាញហ្វ្រេនឆាយរបស់ក្រុមហ៊ុន Hertz នឹងផ្តល់ដំណោះស្រាយក្នុងការជួលរថយន្តរយៈពេលខ្លី និងរយៈពេលវែងដែលអាចបំពេញតាមតម្រូវការ និងថវិការបស់អតិថិជន ទាំងអ្នកទេសចរ និងអ្នកជំនួញ ទាំងក្នុងស្រុក និងក្រៅសុ្រក។
លោក Eoin Macneill អនុប្រធានប្រចាំនៅអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Hertz មានប្រសាសន៍ថា៖ “នេះជាលើកទី១ ហើយដែល Hertz បានប្រគល់ម៉ាកសញ្ញាទាំង ៤ របស់ខ្លួនផ្តាច់មុខតែមួយគត់នៅតំបន់អាស៊ី ហើយពួកយើងជឿជាក់ថាក្រុមហ៊ុន ស៊ីធី លីង មានជំនាញក្នុងការផ្តល់នូវដំណោះស្រាយជាច្រើនជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក។
នៅពេលដែលអ្នកទេសចរកាន់តែដឹងអំពីប្រទេសកម្ពុជា និងរាល់ឱកាសដែលអាចបើកបរបានដោយខ្លួនឯង ក្រុមហ៊ុន Hertz អាចជួយអោយភ្ញៀវទាំងឡាយបានឃើញភាពស្រស់ស្អាតនៃប្រទេសមួយនេះតាមរយៈការប្រើសេវាកម្មជួលរថយន្ត ។
លោកបានមានប្រសាសន៍ទៀតថា៖ “ យើងពិតជាមានសេចក្តីរំភើបរីករាយចំពោះភាពជាដៃគូរ រវាង Hertz និង ស៊ីធី លីង ហើយយើងជឿជាក់ថា ពួកយើងនិងជាដៃគូរល្អនៅថ្ងៃអនាគតក្នុងការសហការថ្មីនៅក្នុងប្រទេសកម្ពុជា"។
លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីធី លីង មានប្រសាសន៍ថា៖ "យើងពិតជាមានសេចក្តីរីករាយដែលបានធ្វើជាដៃគូសហការជាមួយ Hertz ដែលជាក្រុមហ៊ុន ជួលរថយន្តឈានមុខគេលើពិភពលោក ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនដែលធ្វើដំណើរទូទាំងប្រទេសកម្ពុជា"។
ភាពជាដៃគូជំរុញអោយមានការផ្តល់ជូននូវគុណភាពរបស់យើង ដែលនឹងជួយអោយការជួលរថយន្តកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដែលនាំឲ្យអតិថិជនយើងបានសាកល្បងទៅកម្សាន្តនូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតដែលមាននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលធ្វើដំណើរលក្ខណៈជំនួញ Hertz នឹងផ្តល់ជូនសេវាកម្មដែលអាចជឿទុកចិត្ត និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។
ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនៅកោះរ៉ុងសន្លឹមដែលមិនអាចបំភ្លេចបានរបស់កម្ពុជាគឺជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទីកន្លែង។ ជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៥លាននាក់ដែលយើងរំពឹងថានឹងមកទស្សនានៅកម្ពុជានៅក្នុងឆ្នាំ ២០៣០ ខាងមុខ Hertz កំពុងបង្កើនជំហរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការជួលរថយន្តដែលកំពុងតែមានការកើនឡើងទាំងពេលបច្ចុប្បន្ន និងនៅពេលអនាគត។
ស៊ីធី លីង ក៏ផ្តល់ជូននៅសេវាកម្ម Hertz Chauffeur Drive (សេវាកម្មជួលឡាន និងអ្នកបើកបរ) ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរទៅ និងមកព្រលានយន្តហោះ ឬការធ្វើដំណើរលក្ខណៈអាជីវកម្ម។ សេវាកម្មនេះមានជ្រើសរើសរថយន្តសេរីទំនើបសំបូរបែបជូនអតិថិជន ដើម្បីជូនពួកគេទៅដល់គោលដៅទាន់ពេលវេលាប្រកបដោយសុវត្ថិភាព និងផាសុខភាព។
ដើម្បីអបអរសាទរការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជួលរថយន្តដែលបើកបរដោយខ្លួនឯង self-drive និងសេវាកម្ម Hertz Chauffeur Drive សម្រាប់ការកក់តាមអនឡាញមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ សម្រាប់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
សម្រាប់ពត៌មានបន្ថែមនិងការជួលរថយន្តនៅក្នុងប្រទេសកម្ពុជាអតិថិជនអាចចូលទៅកាន់វេបសាយ www.hertz.com/lauchpromo/kh ឬ email: sales@hertzcambodia.com ។