ចង់រៀនធ្វើកម្មវិធីឌីជីថល? ក្រុមហ៊ុន IT ដ៏ល្បីមួយចាប់ដៃសិង្ហបុរីនាំយកវគ្គសិក្សាទាំងស្តង់ដារ-សញ្ញាប័ត្រសិង្ហបុរីមកកម្ពុជា

  • 2019-12-20 04:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​អំពី​ឧស្សាហកម្ម ៤.០ (Industry 4.0) ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​ពាក់​ព័ន្ធ​នឹង​វិធី​ផលិត​ផលិតផល​ក្នុង​បច្ចេកវិទ្យា​ឌីជីថល, ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​បញ្ជូន ប្រមូល​ទិន្នន័យ និង​ផ្លាស់​ប្ដូរ​ទិន្នន័យ ឬ​មុខងារ​អ៊ីនធឺណិត​សម្បូរបែប (Internet of Things) និង​កន្លែង​រក្សា​ទុក​ទិន្នន័យ (Cloud), Artificial Intelligent (AI) ជាដើម។

យោង​តាម​លោក សុត រតនះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Proseth Solutions បាន​ឲ្យដឹង​ថា​លោក​ពិត​ជា​​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន បង្កើត​ព្រឹត្តិការណ៍​នេះ ជាមួយ iTrain Asia ក្នុង​ប្រធាន​បទ “ Digital Tech Fiesta“ គឺ​ជា​ព្រឹត្តិការណ៍​ឈាន​មុខ​គេ សម្រាប់​សិស្ស​និស្សិត​, និង​បុគ្គលិក​ក្រុមហ៊ុន​ដែល​កម្មវិធី​មាន​គោល​បំណង​ចែក​រំលែក​បង្ហាញ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​សម្រាប់​​អាជីព​ការងារ, និង​អាជីវកម្ម និង​មាន​ចូល​រួម​ពី​អ្នក​ជំនាញ​បច្ចេកទេស​ និង​រៀបចំ​សម្រាប់​ថ្ងៃ​នេះ​ និង​ថ្ងៃ​អនាគត។

ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​ទាក់​ទង​នឹង​អាជីវកម្ម​សំខាន់​ៗ និង​ផ្តោត​​លើ​កម្មវិធី​ជាក់​ស្ដែង​ជាច្រើន​ដូចជា៖ AI, Machine Learning, IoT, Digital Marketing, Application Development ។ ប៉ុន្តែ​សំនួរ​មួយ​ដែល​ត្រូវ​បាន​ចោទ​សួរ​ក្នុង​អាជីវកម្ម​ទាំង​អស់នេះ គឺ « ​ថា​តើ​យើង​មាន​អ្នក​បច្ចេកទេស​គ្រប់​គ្រាន់​សម្រាប់​​ថ្ងៃ​អនាគត​ហើយ​ ឬ​នៅ?»​។

ដូច្នេះ Proseth Solutions បាន​ចាប់​ដៃ​គូ​ជាមួយ iTrain Asia ដែល​ជា Training Center មក​ពី Singapore ដោយ​មាន​ផ្ដល់​កម្មវិធី​សិក្សា​តាម​បែប​ស្តង់ដារ​សិង្ហបុរី ហើយ​ផ្ដល់​សញ្ញាប័ត្រ​​ចេញ​ពី​សិង្ហបុរី ផ្ទាល់​​ដែល​មាន​មុខវិជ្ជា​ដូចជា Mobile Development, Vendor Neutral Data Science, Internet of Thing, Artificial Intelligent, Fintech, Digital Marketing, Big Data និង Cybersecurity មក​ជូន​សិស្ស​និស្សិត, និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ ក៏​សម្រាប់​អាជីវកម្ម​ផ្តល់​ប្រសិទ្ធភាព​ប្រសើរ​ឡើង​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ ៖

  • លេខទូរសព្ទ ៖ (+855) 11 936 208/ 70 304 092
  • អ៊ីមែល ៖ sale11@prosethsolutions.com
  • វេប​សាយ ​៖ www.prosethcenter.com
  • ហ្វេសប៊ុក ៖ www.facebook.com/prosethcenter
  • ទីតាំង ៖ ផ្ទះលេខ #25F, ផ្លូវ 371, សង្កាត់ ទឹកថ្លា, ខណ្ឌ សែន​សុខ, រាជ​ធានី ភ្នំពេញ៕

អត្ថបទ៖ លីដា

អត្ថបទថ្មី