ស្រួលអស់ស្ទះ! គ្រាន់តែ Comment បំណងប្រាថ្នាឆ្នាំថ្មី អាចឈ្នះស្មាតហ្វូន OPPO Reno2 F ជាច្រើនរង្វាន់
- 2019-12-23 08:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រួលអស់ស្ទះ! គ្រាន់តែ Comment បំណងប្រាថ្នាឆ្នាំថ្មី អាចឈ្នះស្មាតហ្វូន OPPO Reno2 F ជាច្រើនរង្វាន់
ចន្លោះមិនឃើញ
តារាចម្រៀងបីដួង គឺអ្នកនាង ពេជ្រសោភា, លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា បានរួមគ្នា សហការជាមួយនឹងក្រុមហ៊ុន OPPO ពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន តាមរយៈការផ្តល់កាដូដែលលាក់ទុកក្នុងចិត្ត នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ម្នាក់មួយគ្រឿង សម្រាប់ហ្វេនៗដែលបានចូលរួមសរសេរពាក្យជូនពរ ឬបំណងប្រាថ្នាឆ្នាំថ្មី នៅខាងក្រោមផុសវីដេអូជូនពរ របស់គាត់ ក៏ដូចជាក្នុងហេ្វសប៊ុកផ្លូវការ OPPO ៖
កាន់តែពិសេស លោកអ្នកក៏អាចមានឱកាសឈ្នះស្មាតហ្វូន OPPO Reno2 F ចំនួន ៣ រង្វាន់ ពីក្រុមហ៊ុន OPPO ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖
ចូល Comment ពាក្យជូនពរ ឬគោលបំណងក្នុងឆ្នាំថ្មី និងចុច Like លើផុសវីដេអូខាងក្រោមនេះ
អ្នកចូលរួមលេងអាច Comment យ៉ាងហោចណាស់ចាប់ពី ២ ដងឡើងទៅ ក្នុងម្នាក់
កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី ២២ ដល់ ៣១ ធ្នូ ២០១៩ ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះ ដោយការចាប់ឈ្មោះ Random នៅថ្ងៃទី ៣ មករា ២០២០ លើផេកហ្វេសប៊ុកផ្លូវការ OPPO ក៏ដូចជាហេ្វសប៊ុករបស់តារាទាំងបីរូបខាងលើនោះផងដែរ។
តោះចូលរួម Comment ទាំងអស់គ្នា លើការ Share របស់អាយដល ៣ ដួងខាងលើ ក៏ដូចជា វីដេអូផុសក្នុងហ្វេសប៊ុកផ្លូវការ OPPO ព្រោះមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO Reno2 F សរុបរហូតដល់ទៅ ៦ គ្រឿង។
រំលឹកថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដែលបំពាក់កាមេរ៉ាក្រោយបួន ៤៨MP អេក្រង់ច្បាស់ធំលាតពេញ ដោយសារក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ ២០១៩) ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមេទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)។
OPPO Reno2 F មិនត្រឹមតែមាន រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវ កាមេរ៉ាក្រោយ៤គ្រាប់ ៤៨MP ថតរូបទូលាយ ថតរូបច្បាស់ក្នុងទីងងឹត និងគ្រប់ពេលវេលា។ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ ៤០០០mAh មាន RAM ទំហំ ៨GB អង្គផ្ទុកទិន្នន័យ ROM ១២៨GB អាចផ្ទុកភាពយន្តបានចំនួន ២១០ (៦០០MB/រឿង) និង ៤២០០០ រូបភាព (៣MB/សន្លឹក)។ ពិសេសរាល់ការទិញទូរសព្ទ នឹងមានការធានាមួយឆ្នាំ និងផ្តល់សេវាកម្មជួសជុលលឿនបំផុតយ៉ាងយូរមួយម៉ោង ដែលមានមជ្ឈមណ្ឌលជួសជុលនិងបម្រើសេវាកម្មចំនួន ៨ កន្លែងធំៗនៅទូទាំងប្រទេស។
ដូច្នេះ លោកអ្នកអាចពិចារណាជ្រើសរើសយក ស្មាតហ្វូន OPPO Reno2 F ពណ៌បៃតងបែកស្វាយ (Nebula Green), ពណ៌សំបកឪឡឹកប្រដេញ (Lake Green)និង ពណ៌សប្រដេញផ្ទៃមេឃខ្ចី (Sky White)តម្លៃថ្មី ៣៤៩ ដុល្លារ ទុកជាកាដូបុណ្យ Christmas ឬឆ្លងឆ្នាំសកល នឹងទទួលបានកាដូពិសេសបន្ថែមគឺតុក្កតាដ៏ស្រស់ស្អាត (ចំនួនមានកំណត់ត្រឹមដាច់ឆ្នាំ) បាស Bluetooth កែវទឹក ចិញ្ចៀនទម្រទូរសព្ទ ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤សប្តាហ៍ និងមានឱកាសឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង ដែលក្នុងមួយអាទិត្យចាប់ ៣ រង្វាន់សរុប ៣៩ រង្វាន់ ផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៤៖០០ ល្ងាច។