សុខ​ វរល័ក្ខណ​ ឈ្នះ​មេដាយ​មាស៣គ្រឿង​ មិន​ភ្លេច​ទេ​គុណ​បំណាច​មនុស្ស​សំខាន់​ទាំង​នេះ​

  • 2019-12-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ហែល​ទឺក​ឆ្នើម​ សុខ​ វរល័ក្ខណ​ ឈ្នះ​មេដាយ​មាស​៣គ្រឿង​ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​តេជោសែន​ លើក​ទី៥​ម្សិលមិញ​នេះ​ និង​មិន​ភ្លេច​អរគុណ​ប្រធាន​សហព័ន្ធ​ហែល​ទឹក​ និង​សមាគម​ក្រសួង​មហាផ្ទៃ​នោះទេទើប​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យបែបនេះ។​

សុខ​ វរល័ក្ខណ​ ពេលបំពាក់មេដាយ

វរល័ក្ខណ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដោយ​សារ​តែ​ការ​ប្រកួត​លើក​នេះ​ធ្វើ​រឹតតែ​បាន​ល្អ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​ ពោល​ ៥០ម៉ែត្រ​កង្កែប​ និង​ ២០០ម៉ែត្រ​កង្កែប​ គឺ​មានថេរវេលា​តិច​ជាង​មុន​ទាំង​ពីរ​វិញ្ញាសា។​ ក្នុង​នាម​ជា​កីឡា​ការិនី​ម្នាក់​ដែរ​ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លឹប​ក្រសួង​មហាផ្ទៃ​ហើយ​អាច​ឈ្នះ​មេដាយ​មាស​រហូត​៣បែប​នេះ​គឺ​ពិត​ជា​ត្រេកអរ​ខ្លាំង​ និង​បន្ត​ព្យាយាម​ប្រឹង​ហ្វឹកហាត់​ដើម្បី​ស្វែង​រក​មេដាយ​ក្នុង​កម្មវិធី​ក្រោយ​ៗ​បន្ថែម​ទៀត​ផង​ដែរ។​

កីឡាករ កីឡា​ការិនី​ក្រសួងមហាផ្ទៃ(រូពភាពសហព័ន្ធ)

កីឡា​ការិនី​វ័យ​ក្មេង​រូប​នេះ​ក៏​មិន​ភ្លេច​គុណ​ និង​ការ​ខំប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ផង​ដែរ​ ដែល​តែងតែ​គិតគូ​រ បារម្ភចំពោះ​កីឡាករ​ កីឡា​ការិនី​ជា​និច្ច។​ ក្រៅ​ពី​នេះ​ទៀត​នោះ​គឺ​លោក​គ្រូ​អ្នក​គ្រូ​ដែល​ខិតខំ​បង្រៀន​សិស្ស​ឲ្យ​មាន​សមត្ថភាព​រីកចម្រើន​ និង​អាច​ស្វែង​រក​ជ័យជម្នះ​ទាំង​អស់​នេះ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ និង​ពាន​រង្វាន់​តេជោសែន​ លើក​ទី៥​ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​ ៤ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ ២៣​ ធ្នូ​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាលពីម្សិលមិញ​។​ ចំណាត់ថ្នាក់​លេខ១​ បាន​លើ​ក្រសួង​សាធារណការ​ ឈ្នះ​មេដាយ​ ២៦​គ្រឿង​(ម១៥ ប៧ ស៤​) លេខ២​ ក្លឹប​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​ ១៦​គ្រឿង​ (ម៧ ប៧ ស២​) លេខ៣​ ក្លឹប​ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​មេដាយ​ ២០គ្រឿង​ (ម១​ ប៧ ស​១២)។​ មេដាយ​មាស​៣គ្រឿងរបស់​ សុខ​ វរល័ក្ខណ​ លើ​វិញ្ញាសា​ ៥០​ម៉ែត្រ​កង្កែប​ ១០០​ម៉ែត្រ​កង្កែប​ និង​ ២០០ម៉ែត្រ​កង្កែប៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី