រថយន្ត​ដឹក​ទំនិញ ISUZU ស៊េរីថ្មី ១តោនកន្លះ របស់ជប៉ុន ដាក់លក់ជាផ្លូវការនៅកម្ពុជា

  • 2019-12-24 02:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ កន្លង​ទៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធ​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​រថយន្ត​ដឹក​ទំនិញ​ម៉ាក Isuzu បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​​រថយន្ត​ Isuzu ប្រភេទ​ដឹក​ទំនិញ​ចំណុះ ១ តោន កន្លះ ស៊េរី​ថ្មី ម៉ូដែល QKR55F នៅ​អគារ​តាំង​បង្ហាញ​ នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ ជាប់​នឹង​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ដែល​សម្ពោធ​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ។

រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ម៉ូដែល ១តោន​កន្លះ បច្ចុប្បន្ន ដូច​ជា សាស់ស៊ី​មាន​ប្រវែង​វែង​ជាង​មុន កង់​ក្រោយ​ភ្លោះ​មាន​ទំហំ​ប៉ុន​គ្នា រ៉េសាវ័រ​ដាក់​ប្រេង​ម៉ាស៊ូត​ធំ​ជាង​មុន (ចំណុះ ១០០លីត្រ) ព្រម​ទាំង​បំពាក់​ដោយ​គុប​ស៊ីមាំង​ទប់​រក្សា​លំនឹង​ពេល​​ដឹក​ធ្ងន់ និង​ចុះ​ចំណោទ​ជា​ដើម។ ចំណែក​កាប៊ីន ឌីហ្សាញ​តាម​បែប​ Aerodynamic មិន​ឲ្យ​ស្ទះ​ខ្យល់​ពេល​បើកបរ​ ជួយ​ឲ្យ​ម៉ាស៊ីន​រត់​ធូរ ស៊ី​ប្រេង​តិច​ កាត់​បន្ថយ​សំឡេង និង​មាន​លំនឹង​ល្អ។

ចំពោះ​ការ​រចនា​ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​ភាព​ទូលាយ​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​បើកបរ។ កៅអី​ជា​ប្រភេទ​កៅអី​ជាប់ មាន​ទំហំ​ធំ អ្នក​បើកបរ​មាន​ភាព​ងាយ​ស្រួល​ មិន​ឈឺ ឬ​ចុក​ចង្កេះ ទោះ​បី​បើកបរ​រយៈពេល​យូរ។ ទ្វារ​ទាំង​សង​ខាង​អាច​បើក​រហូត​ដល់ ៩០ ដឺក្រេ ងាយ​ស្រួល​​ក្នុង​ការ​ឡើង​ចុះ ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែ​មាន​លំនឹង​ល្អ និង​កាន់​តែ​មាន​សុវត្ថិភាព ពិសេស​ការ​ដឹក​ទំនិញ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

សូម​បញ្ជាក់​ថា​រថយន្ត​ដឹក​ទំនិញ​ Isuzu គ្រប់​ម៉ូដែល​ទាំង​អស់ គឺ​ត្រូវ​បាន​ផលិត​ឡើង​ទាំង​ស្រុង​ពី​ប្រទេស​ជប៉ុន ១០០%។

រថយន្ត​ Isuzu ម៉ូដែល​ថ្មី​នេះ​មាន​លក់​ជា​ប្រភេទ​ក្បាល​តួ​សាស់ស៊ី ប្រភេទ​រថយន្ត​ដឹក​ទំនិញ ប្រភេទ​រថយន្ត​ទូរ​ស្ងួត និង​ប្រភេទ​រថយន្ត​ទូរ​ក្លាសេ។

​​រថយន្ត​ Isuzu ដឹក​ទំនិញ​ស៊េរី​ថ្មី ចំណុះ ១តោនកន្លះ ម៉ូដែល QKR55F សម្រាប់​តម្លៃ​ក្បាល​តួ​សាស់ស៊ី ត្រឹម​តែ ៣២ ៥០០ ដុល្លារ ប៉ុណ្ណោះ រួម​ទាំង​ប្រូម៉ូសិន​ពិសេស​ៗ​ដូច​ខាង​ក្រោម ៖

  • បញ្ចុះ​តម្លៃ​រហូត​ដល់ ២ ៥០០ ដុល្លារ​

  • ស្លាក​លេខ​រថយន្ត

  • បិទ​កញ្ចក់​ការពារ​កម្ដៅ​ថ្ងៃ

  • កញ្ចប់​សេវា​ថែ​ទាំង​រថយន្ត​ចំនួន ៣ដង មាន​រួម​មាន​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន ប្ដូរ​តម្រង​ប្រេង​ម៉ាស៊ីន បាញ់​ខ្លាញ់​កាឡេ និង​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​ចំនួន ២០ ចំណុច

  • ការ​ធានា​ផ្ទាល់​ពី​រោងចក្រ​លើ​បច្ចេកទេស ក្នុង​រយៈពេល​ ២ឆ្នាំ ឬ​ចម្ងាយ ៥០ ០០០ គ.ម

លើស​ពី​នេះ​ក្រុមហ៊ុន​ក៏​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ដ៏​ធំ​មាន​ឧបករណ៍​គ្រប់​ប្រភេទ ទំនើប​ទាន់​សម័យ​ដែល​មាន​បម្រើ​សេវាកម្ម​ដូច​ជា​ជួសជុល ថែ​ទាំង​ ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​ម៉ាក Isuzu គ្រប់​ប្រភេទ។ ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទូរសព្ទ​លេខ ៖ 012 858 013/ 023 901 368

អត្ថបទថ្មី