តំបន់ទេសចរណ៍ធម្មជាតិស្រុកខ្មែរ ជីផាត ល្បីស្អាតត្រជាក់ភ្នែក សូម្បីបរទេសក៏លាន់មាត់សរសើរដែរ (វីដេអូ)

  • 2019-12-24 03:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុង​តំបន់ឧទ្យានជាតិ​ជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា តំបន់អេកូទេសចរណ៍​ជីផាត ជារមណីយដ្ឋានធម្មជាតិចម្រុះ ដែលអាចទស្សនា​បានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេស​សម្រាប់អ្នកចូលចិត្ត​ធ្វើដំណើរផ្សងព្រេង។

ដើម្បីអាចទៅទស្សនា​សហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ដែល​មានទេសភាពយ៉ាងស្រស់ត្រកាល។

អូរទឹកវេត ថតពីដ្រូន

តំបន់អេកូទេសចរណ៍ជីផាត ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដូចជាទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់ឆាយជ្រៃ ទឹកធ្លាក់អូរទឹកវេត តំបន់ពាងនិងម្ឈូសបូរាណ និងល្អាងប្រចៀវ ដើរព្រៃ និងបោះតង់ក្នុងព្រៃ​ជាដើម។ ភ្ញៀវទេសចរ​ក៏អាច​ជិះ​ទូក​កាយាក់ មើលទេសភាព​ដងព្រែក ដ៏ស្រស់ត្រកាល​បានផងដែរ។

ជិះកង់​ក្នុងតំបន់អេកូទេសចរណ៍ជីផាត

អ្វីដែល​កាន់តែពិសេស គឺសហគមន៍ទេសចរ បានរៀបចំ​ជា​ផ្ទះស្នាក់ និង​បឹងកាឡូ ដែល​ប្រកប​ដោយ​សុវត្ថិភាពជូនភ្ញៀវទេសចរ​ផងដែរ។ ចំពោះ​ម្ហូប​ទៀតសោត ក៏សហគមន៍​មាន​ចុងភៅ​ចម្អិន​ជូន​ដែរ។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា​វីដេអូត្រជាក់ភ្នែក ពីកម្មវិធី ផ្លូវទៅស្រុក វគ្គ៣ ដូចខាងក្រោម៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនគារអេស៊ីលីដា ភីអិលស៊ី និងគាំទ្រដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza។ ផ្លូវទៅស្រុក វគ្គ៣ ក៏ទទួល​ការ​គាំទ្រ ពី​នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍ផងដែរ៕

ឆាយខ្ពស់
ទឹកធ្លាក់អូរម្លូ
ទឹកធ្លាក់​អូរទឹកវេត
ដើរកាត់ព្រៃ ក្នុងតំបន់អេកូទេសចរណ៍ជីផាត
ជិះម៉ូតូកាត់ព្រៃ
ជិះទូកកាយាក់ តាមដងព្រែក
ទីតាំង​ម្ឈូសបុរាណ
ទីតាំង​ពាងបុរាណ

អត្ថបទ៖ ឈិន មិថុនា