ព្រឹត្តិការណ៍ "ជំនោរ Art” ក្រោយ​ជោគជ័យ​នៅ​បាត់​ដំបង សម្លឹង​ឃើញ​ការ​សាប​ព្រួស​នៅ​តំបន់​អាស៊ី​

  • 2019-12-25 02:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ "ជំនោរ Art” បាន​ប្រារព្ធ​ធ្វើ​កណ្ដាល​ក្រុង​បាត់​ដំបង តាម​បណ្ដោយ​ផ្លូវ ២.៥ ដោយ​បាន​ប្រមូល​ផ្តុំ​ក្រុម​វិចិត្រករ សិល្បករ​សហស​ម័​យ ជាច្រើន​​​មក​តាំង​បង្ហាញ​ផ្ទាំង​គំនូរ គូរ​គំនូរ ព្រម​ទាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ជា​សាធារណៈ បង្កើត​​​បាន​​​ជា​ទិដ្ឋភាព​អ៊ូរ​អរ ភ្ញាក់ផ្អើល​ដល់​បរទេស​នានា​មក​ទស្សនា​។ ​

​ការ​រៀបចំ​ស្នាដៃ​បង្ហាញ​នេះ​រៀ​ប​ចំ​ឡើង​ដោយ​​​វិចិ​ត្រករ និង​ជា​សិល្បករ ផលិតករ​គំនូរ​ជីវច​ល លោក ប៉ោយ ឈុនលី ជាមួយ សិល្បករ វិចិត្រករ​ជាច្រើន​ផ្សេង​ទៀ​ត​ក្នុង​ខេត្ត​បាត់​ដំ​បង ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​មាន​សមត្ថភាព​ប្លែកៗ​ពីគ្នា​។​ ​ ​លោក ប៉ោយ ឈុនលី អ្នក​ផ្ដួច​ផ្ដើម​គំនិត បាន​លើក​ឡើង​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ដើម្បី​តប​ស្នង​ដល់​ខេត្ត​ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​លោក តាម​រយៈ​សិល្បៈ ដើម្បី​ភាព​រីកចម្រើន​ជាមួយ​គ្នា។ "ខ្ញុំ​តែងតែ​មាន​គោល​បំ​ណង​​​ផ្តល់​អ្វី​ម្យ៉ាង​​​មកដល់​ខេត្ត​របស់​ខ្ញុំ​វិញ ជា​ការ​ពិតណាស់​​​នេះ​ជា​ការបង្ហាញ​សមត្ថភាព​របស់​វិ​ចិត្រករ​​ ហើយ​យើង​ក៏​ចង់​ឱ្យ​​​អ្នក​សិល្បៈ​ចេះ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​រីកចម្រើន​ជាមួយគ្នា​”​។ ​

​ការ​រៀបចំ កម្មវិធី​ពិព័រណ៍​សិ​ល្ប​:​ច​ម្រុះ​​​របស់ "​ជំនោ​រ ART" លើ​ដងផ្លូវ​លេខ ២.៥​ ក្នុង​ក្រុង​បាត់​ដំបង បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២១-២២ ខែ​ធ្នូ ឆ្នាំ ២០១៩ ប្រកបដោយ​ភាព​ជោគ​ជ័យ ដោយ​​​ក្នុង​​​កម្មវិធី​​​មាន​​​ការចូលរួម​ពី​សិល្បករ ៧០ រូប ជាមួយ​ស្នាដៃ​ជាង ៤០០ ដាក់​តាំង ថែមទាំង​មានការ​​​បង្ហាញ​សិល្បៈ​សម្ដែង​ប្លែក ទាក់ទាញ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​តាំងពី​ម៉ោង ៣ រសៀល​រហូតដល់​ម៉ោង ៩​យ​ប់​។ ​ ​ទទឹម​នឹង​ភាព​ជោគ​ជ័យ ដោយ​មាន​ការ​គាំទ្រ ចូលរួម​ទស្សនា​ពី​មហា​ជន​ជាង ២០០០ នាក់​ក្នុង​រយៈពេល ២ ថ្ងៃ​នេះ លោក ប៉ោយ ឈុនលី ប្រាប់​ថា​គម្រោង​នេះ​ គិតទុក​រយៈពេល ៥ ឆ្នាំ ហើយ​រៀប​គម្រោង​​ ៣ ខែ​ចុងក្រោយ​នេះ​ទើប​សម្រេ​ចចេញ​ជា​រូប​រៀ​ង ដោយ​ឥតមាន​ម្ចាស់​ឧបត្ថម្ភ​ទេ តែ​នេះ​ជា​ការចូលរួម​​​គ្នា​​​ពី​សិល្បករ​ទាំងអស់​រួមគ្នា​។ ​

​លោក ឈុនលី ប​​​ន្តថា កម្មវិធី​ពិព័រណ៍​សិ​ល្ប​:​ច​ម្រុះ​​​របស់ "​ជំនោ​រ ART" នឹង​ត្រៀមខ្លួន​បង្ហាញ​​​វត្តមាន​កាន់តែ​ធំ និង​ពិសេស​ជាង​ឆ្នាំ​នេះ​ទៀត​នៅ​ឆ្នាំក្រោយ​។ ដោយសារ​ការ​ស​ង្កេត​ឃើញ​ថា មាន​ការ​ពេញ​និ​យម​​ ពិសេស​ទទួល​បានការ​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន​បែប​នេះ ទើប​លោក​យល់ថា កម្មវិធី​ពិព័រណ៍​សិ​ល្ប​:​ច​ម្រុះ​​​របស់ "​ជំនោ​រ ART" នឹង​មាន​ឥទ្ធិ​ពល​​​ក្នុង​តំបន់​អាស៊ី​នៅ​ថ្ងៃ​ខាង​មុន ឱ្យ​តែ​មាន​ការ​រួបរួម​គ្នា​ពី​​​សិល្បករ​ខ្មែរ ទាំង​ក្មេង​ចាស់ គ្រប់​ស​ម័​យ ដើម្បី​ប្រយោជន៍ និង​កេរ្តិ៍​ឈ្មោះ​ជាតិ​ជា​ធំ​៕​

អត្ថបទ៖ ទារិកា