Bill Gates ថា បើមានត្រឹម ២ ដុល្លារក្នុង១ថ្ងៃ នឹងយកលុយទៅចិញ្ចឹមមាន់
- 2019-12-25 08:23:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bill Gates ថា បើមានត្រឹម ២ ដុល្លារក្នុង១ថ្ងៃ នឹងយកលុយទៅចិញ្ចឹមមាន់
ចន្លោះមិនឃើញ
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានរៀបរាប់ពីអ្វីដែលលោកនឹងធ្វើប្រសិនបើខ្លួនជាមនុស្សសាមញ្ញម្នាក់ដែលមានលុយចាយត្រឹមតែ ២ ដុល្លារក្នុងមួយថ្ងៃ។
លោកបានឲ្យដឹងតាមរយៈវិបសាយផ្ទាល់ខ្លួនឈ្មោះ GatesNotes ថា ប្រសិនបើស្ថិតក្នុងស្ថានភាពដែលលោកមានលុយចាយត្រឹម ២ ដុល្លារ មួយថ្ងៃមែននោះ លោកនឹងចិញ្ចឹមសត្វមាន់។ មានហេតុផលដែលធ្វើឲ្យលោកសម្រេចចិត្តដូចនេះ៖
@ ពួកវាងាយស្រួលមើលថែ និងមិនចំណាយលុយច្រើនដើម្បីមើលថែ៖
ពូជមាន់ភាគច្រើនអាចរកចំណីស៊ីដោយខ្លួនឯងបាន (ប៉ុន្តែបើដាក់ចំណីឲ្យកាន់តែល្អ ព្រោះវាឆាប់ធំ)។ ដោយឡែកចំពោះផ្នែកសុខភាពវិញគឺសត្វមាន់ត្រូវការវ៉ាក់សាំងតែប៉ុន្មានមុខប៉ុណ្ណោះដើម្បីការពារជំងឺ ដែលវាមានតម្លៃថោក។
@ ពួកវាជាការបណ្ដាក់ទុនដ៏ល្អ៖
ឧបមាថាកសិករម្នាក់ចាប់ផ្ដើមដោយ មេមាន់ប្រាំក្បាល ហើយម្នាក់ក្នុងចំណោមអ្នកជិតខាងរបស់គេ មានមាន់ឈ្មោលមួយក្បាលសម្រាប់ផ្ដល់ពូជដល់មេមាន់ទាំងប្រាំនោះ។ រយៈពេលបីខែក្រោយមកកសិករម្នាក់នោះអាចមានមាន់ ៤០ ក្បាល ក្នុងជង្រុករបស់ខ្លួន។ ប្រសិនបើមាន់មួយក្បាលលក់បាន ៥ ដុល្លារ នោះគេអាចរកចំណូលបានលើសពី ១០០០ ដុល្លារ/មួយឆ្នាំ។
@ ជួយឲ្យកូនៗមានសុខភាពល្អ៖
ជំងឺខ្វះអាហារូបត្ថម្ភបានសម្លាប់កុមារច្រើនជាង ៣,១ លាននាក់ក្នុងមួយឆ្នាំ ហើយតាមរយៈការបរិភោគស៊ុតមាន់ជួយប្រឆាំងនឹងជំងឺនេះបាន។ យ៉ាងណាក្ដីកសិករមួយចំនួនដែលមានមាន់មិនជាច្រើនប៉ុន្មានយល់ថា ការទុកឲ្យស៊ុតមាន់ញាស់ ហើយយកមាន់ទៅលក់ដើម្បីយកលុយទិញអាហារមានជីវជាតិ ជាវិធីដែលចំណេញជាង។
ទាំងនេះជាការយល់ឃើញរបស់លោក Bill Gates ពីចំណុចវិជ្ជមាននៃការចិញ្ចឹមសត្វមាន់ ក្រោយពីលោកទទួលបានបទពិសោធជាច្រើនពីប្រជាជនក្នុងប្រទេសក្រីក្រ ដែលមានមុខរបរជាអ្នកចិញ្ចឹមមាន់៕
ប្រភព៖ GatesNotes