ខេត្ត​ដែល​ជួប​អាកាសធាតុ​ចុះត្រជាក់​ដល់ ១៧អង្សារ ចាប់ពីថ្ងៃ​ទី២៦​ធ្នូនេះ

  • 2019-12-26 03:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹង​កាលពីថ្ងៃទី២៣ធ្នូកន្លងទៅឱ្យដឹងថា ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ​២០១៩ ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងមាន​ធាតុ​អាកាស​ត្រជាក់​នាពេលព្រឹក ដោយ៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៧-១៩អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៧-៣០អង្សារសេ។

ក្រសួង​បញ្ជាក់​ថា ការ​ចុះត្រជាក់នេះ ដោយសារកម្ពុជា បាន​នឹង​បន្ត​ទទួលនូវឥទ្ធិពល​នៃ​ជ្រលងសម្ពាធខ្ពស់​ខ្សោយ។

ចំណែក​បណ្តាខេត្តដទៃទៀត

-សីតុណ្ហភាព​អប្បបរមា មានពី ២០-២៤អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣០-៣៤អង្សារសេ៕

ចុចអាន៖

អត្ថបទ៖ សំភី