ស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខ្វះទឹក មន្រ្តីក្រសួងធនធាន​ទឹក​ចុះទៅ​បូមទឹកសង្គ្រោះស្រូវប្រាំង

  • 2019-12-26 03:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានចុះពិនិត្យដំណើរការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែធ្នូ ២០១៩។ នេះបើយោងតាមផេក​ផ្លូវការ​ក្រសួង​ធនធាន​ទឹក​សរសេរ​នៅ​លើ​ផេក​ កាល​ពី​ម្សិលមិញ​នេះ។

មកដល់ពេលនេះលទ្ធផលការងារអន្តរាគមន៍បូមទឹកសម្រេចបាន ៖

១- ស្រុកក្រូចឆ្មា ផ្ទៃដីខ្វះទឹកសរុបចំនួន ២.៣៥៣ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ១.៤៩៩ហិកតា និងកំពុងបន្តបូមទឹកសង្គ្រោះចំនួន ៣៨១ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៤៥គ្រឿង។ បច្ចុប្បន្នបរិមាណទឹកនៅសល់ក្នុងអាងប្រមាណជា ៥០%នៃផ្ទៃអាងសម្រាប់បន្តស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន ២៤៦ហិកតា និងផ្ទៃដីចំការប្រមាណជា ៣៥០ហិកតា។

២- ស្រុកត្បូងឃ្មុំមានផ្ទៃដីខ្វះទឹកសរុបចំនួន ១.៥៣០ហិកតា គ្មានប្រភពទឹកបូមចំនួន ៩៩៥ហិកតា។ សង្គ្រោះបាន៤៧ ហិកតា និងកំពុងបន្តបូមសង្គ្រោះចំនួន ១៥០ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៦គ្រឿង ដោយបូមពីប្រភពទឹកព្រែក ៕

រូបភាព និងប្រភព៖ ផេកក្រសួងធនធានទឹក និង​ឧតុនិយម

អត្ថបទ៖ វិបុត្រ