សុខៗស្រាប់តែ Motorola ពន្យារពេលចេញលក់ទូរសព្ទបត់ Razr 2019

  • 2019-12-27 02:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola បាន​ប្រាប់​ឲ្យ​ដឹង​ថា​មិន​អាច​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទូរសព្ទ​បត់​ Razr ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​ និង​ចេញ​លក់​ចាប់​ពី​ដើម​ខែ​មករា​ទាន់​ពេល​នោះ​ទេ ដោយ​សារ​តែ​មាន​តម្រូវ​ការ​ខ្ពស់​​ពេក​ពី​អតិថិជន។

អ្នក​តំណាង Motorola បាន​ប្រាប់​ Gizmodo ថា ៖ "តាំង​ពី​ប្រកាស​ចេញ​នៅ​ខែ​វិច្ឆិកា​មក​ ទូរសព្ទ Razr 2019 ទទួល​បាន​ចំណាប់​អារម្មណ៍​ល្អ។ តម្រូវ​ការ​មាន​ខ្ពស់ គឺ​លើស​ពី​ការ​រំពឹង​ទុក។ ដូច​នេះ​ហើយ​ Motorola សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ពេល​វេលា​ចេញ​​លក់ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន។”

Motorola Razr បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ដែល​ដំបូង​កំណត់​ថា​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ និង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៩ មករា ២០២០។ ទូរសព្ទ​នេះ​មាន​តម្លៃ ១ ៥០០ ដុល្លារ ហើយ​លក់​ផ្ដាច់​មុខ​ដោយ​ Verizon នៅ​សហរដ្ឋអាមេរិក៕

ចុចអាន ៖ មកមើលវីដេអូបើកប្រអប់ទូរសព្ទបត់ Motorola Razr ថ្មី គ្រាន់តែប្រអប់ក៏ឡូយកប់ដែរ (វីដេអូ)

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម