កាំភ្លើង​ធំ​បាញ់​បិសាច​២​គ្រាប់​ស្គាល់​ជ័យ​ជម្នះ​ដំបូង​ក្រោម​ការ​ដឹកនាំ​ Arteta

  • 2020-01-02 00:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​យក​ឈ្នះ​ Manchester United ២-០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២១​ កាល​ពី​យប់​មិញ​។​

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​ កាំ​ភ្លើង​ធំ​ រំកិល​ខ្លួន​ទៅ​លេខ​១០​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ ហើយ​ ឱកាស​លេខ​៤​របស់​ United កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅ​វិញ​ ដោយ​តាម​ពី​ក្រោយ​ Chelsea ចំនួន​៦​ពិន្ទុ។​ នេះ​គឺ​ជា​ការ​ឈ្នះ​ដំបូង​បំផុត​របស់​ Arsenal ក្រោម​ការ​ដឹកនាំ​របស់​ Mikel Arteta។

បាល់​ទាំង​ពីរ​គ្រាប់​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ភាគ​ខាង​ជើង​បាន​មក​ពី​ការ​ស៊ុត​របស់​ Pépé នាទី​៨ និង​ Papastathopoulos នាទី​៤២​ ដែល​សុទ្ធតែ​កើត​ឡើង​ក្នុង​វគ្គ​ទី​មួយ​ទាំង​អស់៕ ​

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី