ទីបំផុត! ក្រុមអ្នកតវ៉ានាំគ្នាដកថយ​ពីទូតអាមេរិក ក្រោយប៉ះទង្គិចគ្នាយ៉ាង​ក្ដៅគគុកនៅអ៊ីរ៉ាក់

  • 2020-01-02 03:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​តវ៉ា​ដែល​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះ ​ឥឡូវ​នេះ​បាន​នាំ​គ្នា​ដក​ថយ​ហើយ​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​យ៉ាង​តាន​តឹង​អស់​រយៈ​ពេល​ពីរ​ថ្ងៃមក។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ស្ថាន​ទូត​របស់​អាមេរិក​ត្រូវ​បាន​គេ​វាយ​ប្រហារ​ក្រោយ​ពេល​ដែល​ទ័ព​អាកាស​អាមេរិក​វាយ​ប្រហារ​ផ្លូវ​អាកាស​មក​លើ​កងទ័ព​អ៊ីរ៉ង់។ ការ​វាយ​ប្រហារ​ស្ថានទូត បាន​បន្ដ​រហូត​ដល់​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ចោល​ដុំថ្ម ហើយ​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ ការវាយប្រហារនៅថ្ងៃអង្គារដែលបង្កឱ្យមានសង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាន តានតឹង​កាន់តែខ្លាំងឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានប្រកាសដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់តំបន់នេះ។

ប៉ុន្តែមកដល់ល្ងាចថ្ងៃពុធរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថាក្រុមទាំងអស់បានដកខ្លួនចេញពីបរិវេណស្ថានទូតអាមេរិកនៅទីក្រុង Baghdad បន្ទាប់ពីមានការអំពាវនាវសុំ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់។ ទោះយ៉ាងណាក្រុមអ្នកតវ៉ាមួយក្រុមតូច បានចាប់ផ្តើម​បោះ​ជំរុំនៅមុខសណ្ឋាគារក្បែរនោះ។

ជាមួយគ្នាដែរ លោក​ដូណាល់ ត្រាំ បាន​បន្ទោស​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហារ​ស្ថានទូត​នេះ និង​បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹង​ប្រឈម​ការដាក់ពិន័យធ្ងន់ធ្ងរ បើ​ពលរដ្ឋ​អាម៉េរិក​ណា​ម្នាក់​ត្រូវបាន​សម្លាប់​។ លោក​បាន​បង្ហោះ​ទៅ​ក្នុង Twitter របស់​ខ្លួន​ថា "នេះ​មិន​មែន​ជា​ការ​ព្រមាន​ទេ ប៉ុន្តែ​វា​ជា​ការ​គំរាមកំហែង៕”

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម