ពិសេសណាស់!​ ស្ករគ្រាប់រសជាតិថ្មីស្នាដៃកូនខ្មែរ ចេញលក់ជាផ្លូវការហើយ

  • 2020-01-03 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាសម្មិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់តាមស្តង់ដាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមមកពីសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា “ហ៊្រ្វូតាទី” ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក ចំនួន៣ប្រភេទរួមមាន រសជាតិផ្លែព្រីង រសជាតិស្វាយ-អំបិល និងរសជាតិអម្ពិល-ហឹរ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដាសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា GMP, HACCP, BRC, HALAL និងស្តង់ដាជាច្រើនទៀតដើម្បីធានា និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន។

ដោយមើលឃើញពីសក្កតានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទីនេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែពាក់ព័ន្ធទៅនឹងរសជាតិផ្លែឈើ វត្ថុធាតុដើម និងគុណភាពក្នុងការរក្សាទុក ដែលការផលិតឡើងសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធន៍ដោយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការបរិភោគ គុណភាព និងចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ។

លោក អរុណ ចនសុនដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា “លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ ដើម្បីឲ្យអ្នកទទួលទានទទួលបាន បទពិសោធន៍នៃការញ៉ាំដ៏រីករាយ”។ លោកសង្ឃឹមថាប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។

ចំពោះស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង គឺមានលក្ខណៈពិសេសនិងប្លែកមិនធ្លាប់មានពីមុនមក ដោយយើងធ្លាប់តែបរិភោគក្នុងទម្រង់ជាផ្លែឈើស្រស់ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់រសជាតិផ្លែព្រីងដែលអាចញ៉ាំបានគ្រប់រដូវកាល។ ស្ករគ្រាប់ហ៊្រ្វូតាទី ព្រីងនេះ គឺមានរសជាតិជូរផ្អែម និងមានក្លិនយ៉ាងប្រហើររបស់ផ្លែព្រីងស្រស់ៗ។

ចំណែកស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ស្វាយ-អំបិល វិញ ក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគស្វាយខ្ចីជាមួយនឹងអំបិលទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ ក៏ដូចគ្នាដែរ ស្ករគ្រាប់ហ៊្រ្វូតាទី ស្វាយ-អំបិលនេះ មានរសជាតិជូរផ្អែម និងប្រៃតិចៗរួមផ្សំជាមួយនឹងក្លិនផ្លែស្វាយខ្ចីយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំសក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ។

បន្ថែមពីនេះទៀតស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរ ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ គឺវាផ្សំឡើងពីផ្លែអម្ពិលទុំលាយជាមួយម្ទេស ដែលមានរសជាតិជូរផ្អែម និងហឹរតិចៗឆ្ងាញ់គួរឲ្យចង់ទទួលទាន។

ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវ ផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកនិងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ហ៊្រ្វូតាទីនេះ បានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មីនិងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ សូមទំនាក់ទំនងមក 087 300 040 ដើម្បីទទួលបានពត៍មានបន្ថែមពីផលិតផលរបស់អេប្រាធីហ៊្វូដ។

អត្ថបទពេញនិយម