Tesla ជិតសម្រេចបានអាគុយ អាចបើកដល់ចម្ងាយ ១,៦លានគីឡូម៉ែត្រ
- 2020-01-03 03:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla ជិតសម្រេចបានអាគុយ អាចបើកដល់ចម្ងាយ ១,៦លានគីឡូម៉ែត្រ
ចន្លោះមិនឃើញ
Tesla ហាក់បីដូចជាកំពុងជិតខិតដល់ការផលិតបានកញ្ចប់អាគុយ ដែលអាចបើកបរបានដល់ចម្ងាយ ១,៦លានគីឡូម៉ែត្រ។
យោងតាមគេហទំព័រ Forbes បានឲ្យដឹងថា Tesla កំពុងចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យ Dalhousie University របស់ប្រទេសកាណាដា ដោយចុះប៉ាតង់លើបច្ចេកវិទ្យាអាគុយ lithium-ion ថ្មី មានសមត្ថភាពលើសអាគុយ lithium-ion បច្ចុប្បន្ន ដែលជាទូទៅត្រូវបានប្រើលើរថយន្តអគ្គិសនីភាគច្រើន។
គួរឲ្យដឹងថា កាលពីខែមេសាឆ្នាំមុន លោក Elon Musk ប្រាប់ថា Tesla បាននិងកំពុងធ្វើការលើកញ្ចប់អាគុយអគ្គិសនី ដែលមានជីវិត ១,៦លានគីឡូម៉ែត្រ។
គួរឲ្យដឹងថា ជីវិតជាមធ្យមរបស់រថយន្តនៅសហរដ្ឋអាមេរិក គឺត្រឹមតែ ២៤០ ០០០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអាយុកាលរបស់អាគុយវែងបែបនេះ អាចផ្តល់ប្រយោជន៍ខ្លាំងដល់រថយន្តដែលតែងបើកបរចម្ងាយឆ្ងាយ ដូចជា រថយន្តដឹកទំនិញជាដើម៕