មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម​ផលិត​បាន​ស្មាតហ្វូន​កាមេរ៉ា​ផុស តម្លៃ​មិន​ដល់ ២០០ ដុល្លារ

  • 2020-01-03 06:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vsmart Active 3 ដែល​ជា​ស្មាតហ្វូន​នៃ​ស្លាកយីហោ​ Vsmart របស់​ក្រុមហ៊ុន​វៀតណាម នឹង​ប្រកាស​ចេញ​ផ្សាយ​មុន​អំឡុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​នៅ​ចុង​ខែ​មករា​ខាង​មុខ​នេះ។

តាម​ទំព័រ​ផ្លូវការ​របស់ Vsmart បាន​បង្ហើប​ថា​ក្រុមហ៊ុន​នឹង​​ចេញ​ស្មាតហ្វូន​សេរ៊ី​ឆ្នាំ ២០២០ ​ប្រើប្រាស់​កាមេរ៉ា​បែប​ផុស ទំហំ 16MP និង​មាន​អេក្រង់​ផ្ទៃ​ពេញ​ថែម​ទៀត​ផង។ ត្បិត​មិន​ទាន់​ប្រកាស​នូវ​ឈ្មោះ​ និង​តម្លៃ​ផ្លូវការ ប៉ុន្តែ​តាម​គេហទំព័រ FPT Shop បាន​ទម្លាយ​នូវ​លក្ខណៈ​សម្បត្តិ​ និង​តម្លៃ​លក់​រួច​ជា​ជា​ស្រេច​ហើយ។

Vsmart Active 3 គឺ​ជា​ជំនាន់​វិវត្តន៍​បន្ត​ពី Vsmart Active 1 ដែល​មាន​តម្លៃ​លក់​ប្រមាណ ៤,៥ លាន​ដុង​ ឬ​ប្រហែល ១៩៥ ដុល្លារ។ ជា​ស្មាតហ្វូន​ប្រើប្រាស់​ RAM 3/4GB និង ROM 64GB ស្រប​ពេល​កាមេរ៉ា​ក្រោយ​មាន ៣ គ្រាប់​ និង​ខាង​មុខ​មួយ​គ្រាប់​បែប​ Popup។

គួរ​រំឭក​ថា​​ Vsmart ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​ដាច់​បំផុត​ប្រចាំ​ប្រទេស​វៀតណាម​លំដាប់​ទី ៧ ដោយ​បច្ចុប្បន្ន​ក្តោបក្តាប់​ទីផ្សារ​រួម​ប្រមាណ ២,៦ ភាគរយ ត្បិត​មាន​ការ​នាំ​ចូល​នូវ​ផលិតផល​ស្លាកយីហោ​ក្រៅ​ស្រុក​ល្បីៗ​ជា​ច្រើន​ទៀត​ក៏​ដោយ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា