ឈ្នះរហូតដល់ ២០ ០០០ដុល្លារ ពី Panasonic ក្នុងឱកាសចូលឆ្នាំចិន

  • 2020-01-04 08:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេស និងរំភើបទៀតហើយពី Panasonic! ដើម្បីអបអរដល់ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២០ និងអបអរដល់ពិធីបុណ្យចូលឆ្នាំចិនខាងមុខក្រុមហ៊ុនមានរៀបចំកម្មវិធីប្រម៉ូសិនដ៏អស្ចារ្យ ដែលអតិថិជនទាំងអស់នឹងទទួលបានកាដូពិសេសភ្លាមៗ និងឱកាសឈ្នះរង្វាន់សរុបរហូតដល់ ២០ ០០០ ដុល្លារ។

ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ អតិថិជនទាំងអស់គ្រាន់តែបញ្ជាទិញផលិតផល Panasonic ម៉ូដែលណាមួយអស់ចាប់ពីតម្លៃ ៥០ ដុល្លារឡើងទៅ នៅតាមហាងដៃគូ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ផ្សារទំនើបអ៊ីអន ហាងណូជីម៉ា និងហាងសប្បាយណាស់ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក និងកាដូភ្លាមៗជាទីគាប់ចិត្តចំពោះការជាវផលិតផលដែលបានកំណត់។ ការផ្ដល់ជូនពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ហើយការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ដោយអតិថិជននឹងមានឱកាសឈ្នះរង្វាន់៖

  • រង្វាន់ធំ៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះដ៏ទាន់សម័យចំនួន ១ ឈុត (រួមមានទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ម៉ាស៊ីនបូមធូលី និងឆ្នាំងអ៊ុត)

  • រង្វាន់ទី ២៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះបាយ ចំនួន ១ ឈុត (រួមមានទូទឹកកក ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក និងម៉ាស៊ីន Microwave)

  • រង្វាន់ទី ៣៖ ឈុតគ្រឿងបរិក្ខារថែរក្សាសម្រស់ចំនួន ១ ឈុត (រួមមានម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកោពុកមាត់ ម៉ាស៊ីនម៉ាស្សាមុខ និងម៉ាស៊ីនកៀបសក់)

  • រង្វាន់ផ្សេងៗចំនួន ២០ រង្វាន់។

នៅចាំអ្វីទៀត! សូមអញ្ជើញមកទទួលយកកាដូ និងលាភសំណាងរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ។ Panasonic ធ្វើឲ្យផ្ទះក្ដីស្រមៃរបស់អ្នក កាន់តែទាន់សម័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន Panasonic តាម រយៈលេខ ០២៣ ២៦០ ១៥៦ ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia និងដៃគូចែកចាយដែលមានដូចខាងក្រោម៖

  • ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ០៦១ ៣៥ ៣៦ ៦០

  • ក្រុមហ៊ុនខេហ្វ័រ ០៦៩ ៨២ ៨៧ ៨២

  • ផ្សារទំនើបអ៊ីអន ០២៣ ៩៨៨ ៥៨០

  • ហាងណូជីម៉ា ០៩៣ ៦០ ៨៦ ០៩

  • ហាងសប្បាយណាស់ ០១២ ៦៦០ ៦៦២៕

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អត្ថបទពេញនិយម