ស្រីស្អាតសុខចិត្តផ្ញើរូបស្រាតឲ្យអ្នកបរិច្ចាគលុយ ជួយភ្លើងឆេះព្រៃនៅអូស្ត្រាលី ពេលនេះរៃបាន៥សែនដុល្លារ

  • 2020-01-06 07:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីលើបណ្តាញសង្គម Instagram ដ៏សិចស៊ី និងស្រស់ស្អាត នាង Kaylen Ward បានរៃលុយបានរាប់ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ដោយផ្ញើរូបថតស្រាតឲ្យអ្នកបរិច្ចាគ។

នាង Kaylen បាននិយាយថា "ខ្ញុំបានឃើញការបង្ហោះព័ត៌មានលើ Twitter ទាក់ទងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី ហើយខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ថា គ្មានអ្នកអើពើ និងអ្នកបរិច្ចាគឡើយ”។

ដោយមិនសុខចិត្តឈរអោបដៃមើល នាង Kaylen ក៏បានប្រកាសផ្ញើរូបថតស្រាតរបស់ខ្លួន ទៅឲ្យអ្នកដែលស្ម័គ្រចិត្តបរិច្ចាគលុយយ៉ាងហោចណាស់ ១០ដុល្លារ ដើម្បីជួយក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ។

ទោះបីជាយ៉ាងណា តារាស្រីសិចស៊ីរូបនេះបានរំពឹងថាអាចរៃលុយបានប្រហែលត្រឹម ១ ០០០ដុល្លារអី ប៉ុន្តែការពិតនាងអាចរៃបានរហូតដល់ទៅជាង ៥០០ ០០០ដុល្លារឯណោះ៕

ប្រភព៖ 9gag   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី