វីដេអូ៖ មិនសរសើរមិនបាន ម៉ាស៊ីននេះពិតជាជួយឲ្យរថយន្តមានលំនឹងខ្លាំងមែនទែន!
- 2020-01-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ មិនសរសើរមិនបាន ម៉ាស៊ីននេះពិតជាជួយឲ្យរថយន្តមានលំនឹងខ្លាំងមែនទែន!
ចន្លោះមិនឃើញ
កន្លងមក អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបរួចមកហើយនូវឈ្មោះរថយន្ត Subaru ជាក្រុមហ៊ុន មួយមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៥០ ឆ្នាំដែលប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងរត់ផ្ដេក (ពីស្ដុងផ្តេក) ប្រភេទ Boxer ជាម៉ាស៊ីនមានលំនឹងបំផុត ដំណើរការរលូន និងបែងចែកកម្លាំងបានល្អខ្លាំងណាស់។
Boxer Engine មិនត្រឹមតែបន្ថែមកម្លាំងដល់រថយន្ត Subaru គ្រប់ម៉ូដែល ប៉ុណ្ណោះទេ ម៉ាស៊ីនប្រភេទនេះកាត់បន្ថយទំនាញ រក្សាលំនឹងពេលបត់រថយន្ត និងបង្កើនលំនឹងរថយន្តគ្រប់ស្ថានភាពផ្លូវទាំងអស់។
ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់ Subaru ក៏បាននាំយករថយន្តម៉ូដែលថ្មីបំផុតគឺ Forester e-Boxer កាលពីឆ្នាំ ២០១៩ កន្លងទៅដែលជារថយន្ត SUV ដំបូងរបស់ Subaru ដែលប្រើម៉ាស៊ីន Hybrid សាំងលាយអាគុយ ហើយក៏មានបន្ថែមម៉ូឌែលថ្មី ២០២០ ជូនអតិថិជនថែមទៀតផង។
អាចទស្សនាវីដេអូខាងក្រោមនេះ៖
Subaru Forester មិនត្រឹមតែជារថយន្តដែលកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ វាថែមទាំងបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ Subaru ទៀតផងដែលមានដូចជា៖
-Symmetrical All-Wheel Drive ដែលអាចបែកចែកថាមពលពីម៉ាស៊ីនឲ្យបានសមស្របដល់កង់ទាំង ៤ គ្រប់ពេលវេលា ធ្វើឲ្យការបើកបរប្រកបដោយអានុភាព និងងាយស្រួលបញ្ជា។
-Boxer Engine គឺជាម៉ាស៊ីនដែល Subaru ផលិតឡើងគ្រប់រថយន្តរបស់ខ្លួនជាប្រភេទម៉ាស៊ីន Boxer (ស៊ីឡាំងរត់ផ្ដេក ឆ្វេង ស្ដាំ) ដែលធ្វើឲ្យរថយន្តមិនមានរំញ័រខ្លាំង មានលំនឹងល្អ។
-New Global Platform ជាទម្រង់តួរថយន្តដែល Subaru ផលិតឡើងមកមានភាពធន់ជា Frame Structure មានគន្លាក់រឹងមាំ និងមាន Stabilizer (ដុំរក្សាលំនឹង) ដែលបំពាក់ជាប់ទៅនឹងតួរថយន្តផ្នែកខាងក្រោយ ធ្វើឲ្យតួរថយន្តនឹង បើកបរមិនឃ្លោង និងរលូនទៅមុខបានល្អ។
-Intelligent EyeSight Technology ជាបច្ចេកវិទ្យាប្រើកាមេរ៉ាភ្លោះនៅផ្នែកប៉ាណាខាងមុខកញ្ចក់ ដើម្បីត្រួតពិនិត្យមើលអ្វីដែលនៅជុំវិញ និងសម្រាប់ដំណើរការមុខងារសុវត្ថិភាពជាដើមដូចជា ការប្ដូរគន្លងរថយន្ត ការសម្គាល់មានឧបសគ្គនៅខាងមុខ និង Adaptive Cruise Control ជាដើម។
បញ្ជាក់ផងដែរថា កម្មវិធីពិពរណ៍រថយន្ត Singapore Motorshow ឆ្នាំ២០២០ នឹងធ្វើឡើងនៅ Suntec Singapore Convention and Exhibition Centre នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១២ មករាឆ្នាំ ២០២០ ខាងមុខនេះ។
លើសពីនេះទៀត កម្មវិធីនោះក៏នឹងមានវត្តមានក្រុមហ៊ុន ម៉ូធ័រ អ៊ីមមេជ (Motor Image) ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនូវរថយន្ត Subaru នៅលើទីផ្សារទាំង ៨ នៅអាស៊ីរួមមានកម្ពុជា នឹងដាក់សម្ពោធជាផ្លូវការនូវរថយន្តបំពាក់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតនៅទីនោះ។
មិនខុសពីឆ្នាំសព្វមួយដងនោះទេ Subaru នឹងផ្តល់ជូនកម្មវិធីការសាកល្បងបើកបរកំពូលរថយន្ត SUV បំពាក់ម៉ាស៊ីន e-Boxer ដ៏ខ្លាំងក្លានៅទីនោះផងដែរ។ សូមរង់ចាំតាមដានបន្តទៀត!!!