កីឡាករ​ចិត្ត​ធម៌​ Sadio Mane ឈ្នះ​ពាន​កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​​របស់​​អាហ្វ្រិក

  • 2020-01-08 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Sadio Mana ត្រូវ​បាន​ប្រកាស​ឈ្នះ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​​របស់​​អាហ្វ្រិក។

​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ​ បាន​​យក​ឈ្នះ​មិត្ត​រួម​ក្រុម Liverpool និង​ជម្រើស​ជាតិ​អេហ្ស៊ីប Mohamed Salah និង Riyad Mahrez របស់​ Manchester City និង​ជម្រើស​ជាតិ​អាល់ហ្សេរី។

Mane វ័យ​២៧​ឆ្នាំ​បាន​ជួយ​ហង្សក្រហម​​លើក​ពាន Champions League រដូវ​កាល​២០១៨-១៩ និង​រក​បាន​៣០​គ្រាប់​គិត​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន។ សម្រាប់​រដូវ​កាល​នេះ​គេ​រក​បាន​១៥​គ្រាប់​ហើយ​ និង​នាំ Liverpool ដាច់​១៣​ពិន្ទុ​ក្នុង​តារាង​ពិន្ទុ Premier League។

ក្រោយ​ពី​បាន​ឈ្នះ​ពាន​ខាង​លើ Mane បាន​ថ្លែង​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ចំពោះ​ការ​ឈ្នះ​នេះ។ បាល់ទាត់​គឺ​ជា​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​វា​ណាស់"៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ