ម្ចាស់​បទ​សិល្បៈ​គុន​ខ្មែរ​ MC BULL​ ស្វាគមន៍​ដៃ​ពីរ​អ្នក​ចង់​ឧបត្ថម្ភ​ដើម្បី​បង្កើត​បទ​ចម្រៀង​គុន​ខ្មែរ​ថ្មីៗ​ទៀត​

  • 2020-01-08 04:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ RAP​ ល្បីឈ្មោះ​ MC BULL​ ស្វាគមន៍​ជា​និច្ច​ចំពោះ​សប្បុរស​ជន​ ណា​ដែល​ចង់​ចូលរួម​ជួយ​ជា​ថវិកា​ក្នុង​ការ​ផលិត​បទ​ចម្រៀង​គុន​ខ្មែរ​ថ្មីៗ​ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ជួយ​នោះ​ទេ។​

MC BULL​

ម្ចាស់​បទ​សិល្បៈ​គុន​ខ្មែរ​ដែល​គេ​តែង​ចាក់​ស្ទើរ​គ្រប់​កម្មវិធី​ប្រដាល់​ ឬ​គ្រប់​សង្វៀន​​ប្រដាល់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​ថ្មី​ ២០២០​ នេះ​មិន​ទាន់​មាន​គម្រោង​ថា​នឹង​ផលិត​បទ​គុន​ខ្មែរ​ថ្មីៗ​បន្ថែម​ទៀត​នោះ​ទេ​ ដោយ​សារ​តែ​មិន​មាន​ថវិកា​ក្នុង​ការ​ធ្វើ​វា។​

MC BULL​

MC BULL​ ប្រាប់​ទៀត​ថា​ បើ​សិន​មាន​អ្នក​ជួយ​ជា​ថវិកា​ លោក​មិន​គិត​យូរ​ទេ​ដឹង​តែ​ធ្វើ​បទ​ថ្មីៗ​ទាក់ទង​និង​គុន​ខ្មែរ​បន្ថែម​ទៀត​ហើយ​ ណា​មួយ​បទ​ដែល​ផលិត​រួច​នោះ​ក៏​យូរ​ដែរ​មក​ហើយ។​ តារា​ចម្រៀង​បែប​ RAP​ បន្ត​ថា​ ខ្លួន​មាន​គំនិត​​ផលិតបទ​ចម្រៀងច្រើន​ទាក់ទង​ និង​ខាង​ប្រដាល់​នេះ​ ហើយ​អ្វី​ទាំង​អស់ដែល​ធ្វើ​នេះ​គឺ​ចិត្ត​ស្រឡាញ់​គាំទ្រ​វិស័យ​ប្រដាល់​ចង់​ឲ្យ​វិស័យ​ប្រដាល់​នេះ​ល្បី​ បើ​ទោះ​ជា​ខ្លួន​ស្រឡាញ់​ហើយ​មិន​អាច​ឡើង​ប្រកួត​ក៏​ដោយ​ តែ​អាច​សរសេរ​ជា​បទ​ចម្រៀង​លើកស្ទួយ​ក៏​ដូច​ជា​បម្រើ​អារម្មណ៍ក្នុង​វិស័យ​កីឡា​នេះ​បាន​ ។​

MC BULL​

រំលឹក​ដែរ​ថា​ MC BULL​ ជា​តារា​ចម្រៀង​ RAP​ របស់​កម្ពុជា​ដែល​តែងតែ​ផលិត​បទ​ Original Song​ ដែល​ទាក់ទង​និង​វិស័យ​ប្រដាល់។​ បទ​ចម្រៀង​ដែល​ MC BULL​ ធ្វើ​រួច​ហើយ​កន្លង​ទៅ​ និង​ល្បី​ខ្លាំង​នោះ​រួម​មាន​ សិល្បៈ​គុន​ខ្មែរ​ ព្រលឹង​គុន​ខ្មែរ​(សហការ​ជា​មួយ​ CNC) ​និង​បទ​ហនុមាន​ ជា​ដើម៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម