ចូលឆ្នាំថ្មីហើយ មកដឹងតម្លៃ Hilux Revo Rally ឆ្នាំ២០២០ កំពុងលក់នៅខ្មែរ (វីដេអូ)

  • 2020-01-08 07:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Hilux Revo Rally គឺជារថយន្តដ៏ល្បីមួយនៅស្រុកយើង ក៏ដូចជាប្រទេសជិតខាងដែរ ដោយសារទីផ្សារលក់ចេញស្រួល សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។ ឥឡូវនេះ Hilux Revo Rally ឆ្នាំ២០២០ ក៏មានលក់លើទីផ្សារប្រទេសយើងដែរ។

TOYOTA Hilux Revo នៅស្រុកយើងមាន ៣ ប្រភេទ គឺ Hilux Revo Standard, Premium និង Rally ហើយអ្វីដែលខុសគ្នារវាង ៣ ម៉ូដែលនេះ គឺរូបរាង លក្ខណៈពិសេសមួយចំនួន និងតម្លៃតែម្តង។

រថយន្តភីកអាប់ដ៏ពេញនិយមនេះ ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ចំណែកឯកម្រិតស៊ីប្រេងវិញ គឺខ្ទង់ ៦ ទៅ ៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ចំពោះតម្លៃវិញ TOYOTA Hilux Revo Premium គឺ ៥១៣០០ដុល្លារ រីឯ Rally វិញគឺ ៥៣៩០០ដុល្លារ ដែលវាប្រែប្រួលទៅតាមពណ៌៕

ចង់ដឹងថា រថយន្ត Hilux Revo Rally មានអ្វីពិសេសខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង