ត្រឹម​មួយ​ថ្ងៃ​ដំបូង​ឆ្នាំ ២០២០ Apple រក​បាន ៣៨៦ លាន​ដុល្លារ​ពី App Store

  • 2020-01-10 01:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២០ ក្រុមហ៊ុន Apple បាន​បំបែក​កំណត់ត្រា​ចំណូល​ដែល​រក​បាន​ចេញ​ពី App Store ដល់​ទៅ ៣៨៦ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពោល​ជា​តួ​លេខ​កើន​ឡើង ២០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៩។

ការ​កើន​ឡើង​នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​របស់ Apple ដោយ​វា​ក៏​ជា​កត្តា​គួប​ផ្សំ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក Tim Cook ដាក់​ឲ្យ​ប្រើប្រាស់​នៅ​សេវាកម្ម Apple TV+, News+ និង Arcade ជាមួយ​នឹង Apple Music ក៏​ដូច​ជា Apple Pay។

គួរ​រំឭក​ថា​កាល​ពី​ឆ្នាំ ២០១៩ ត្រឹម​ចន្លោះ​ថ្ងៃ​បុណ្យ​ណូអូល មក​ទល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល Apple កើប​ចំណូល​បាន ១.៤២ ពាន់​លាន​ដុល្លារ​ឯ​ណោះ។ សម្រាប់​ការ​ទូទាត់​ចំណាយ​ឲ្យ​ Developer នៅ​មួយ​ឆ្នាំ​ពេញ ចាយ​អស់ ៣៨ ពាន់​លាន​ដុល្លារ ដែល​ការ​ចំណាយ​នេះ​ត្រឹម​ជា​តួ​លេខ ១/៤ នៃ​ចំណូល​ប្រចាំ​ឆ្នាំ ដែល​ទទួល​បាន​សរុប ១៥៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា