iPhone 11 ពេញនិយមខ្លាំងនៅប្រទេសចិន

  • 2020-01-10 03:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​​ការ​ចុះ​ផ្សាយ​ថ្មី​របស់ Bloomberg បង្ហាញ​ថា​ចំនួន​លក់​ iPhone របស់ Apple នៅ​ប្រទេស​ចិន​ប្រចាំ​ខែ​ធ្នូ​កន្លង​ទៅ មាន​ការ​កើន​ឡើង​ ១៨,៧% ឯណោះ។

របាយការណ៍​មាន​ប្រមូល​ទិន្នន័យ​ពី CAICT ហើយ​បង្ហាញ​ថា Apple អាច​លក់ iPhone បាន​ប្រមាណ ៣,១៨ លាន​គ្រឿង។ នៅ​ខែ​កញ្ញា និង​ខែ​តុលា​កន្លង​ទៅ ចំនួន​លក់​ iPhone នៅ​ចិន​មាន​ការ​កើន​ឡើង​ប្រហែល ៦% ធៀប​នឹង​ឆ្នាំ ២០១៨។

ចិន​ជា​ទីផ្សារ​ធំ​ទី​ពីរ​របស់ Apple បន្ទាប់​ពី​សហរដ្ឋអាមេរិក​ ​​ហើយ​បើ​តាម​តួ​លេខ​គឺ iPhone 11 បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​​ឲ្យ​មាន​កំណើន​នៃ​ចំនួន​លក់​ប្រចាំ​ខែ​ធ្នូ៕

ចុចអាន ៖ ត្រឹម​មួយ​ថ្ងៃ​ដំបូង​ឆ្នាំ ២០២០ Apple រក​បាន ៣៨៦ លាន​ដុល្លារ​ពី App Store

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង