ព្រាប សុវត្ថិ និងក្រុមគ្រួសារ ទប់ចិត្តមិនបាន ពេលទៅដល់សាលាទ្រុឌទ្រោមមួយនៅព្រៃវែង
- 2020-01-11 08:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រាប សុវត្ថិ និងក្រុមគ្រួសារ ទប់ចិត្តមិនបាន ពេលទៅដល់សាលាទ្រុឌទ្រោមមួយនៅព្រៃវែង
ចន្លោះមិនឃើញ
លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ នៅថ្ងៃនេះបានទៅដល់សាលាបឋមសិក្សាមួយស្ថិតក្នុងខេត្តព្រៃវែងហៅថា "សាលាបឋមសិក្សា ស្វាយ" ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលក្រោយមកលោក និងក្រុមគ្រួសារសម្រេចជួយកសាងដោយថវិកាផ្ទាល់ខ្លួន។
សាលាបឋមសិក្សានេះ ស្ថិតក្នុងភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ តាមលោក ហេង ឡុង បានឲ្យដឹងថា ដំបូងឡើយលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានចុះទៅធ្វើអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ក៏ប៉ុន្តែក្រោយមក លោកបានទទួលដំណឹងថា សិស្សានុសិស្សនៅក្នុងតំបន់ ខ្វះខាតបន្ទប់រៀន លោកក៏បានចុះទៅដល់សាលាបឋមសិក្សា "ស្វា" ផ្ទាល់។
ពេលចុះទៅដល់ជាក់ស្ដែង លោក បានឃើញថាសាលាខាង មានដំបូលធ្លុះធ្លាយ ទ្រុឌទ្រោម ទើបលោក ព្រាប សុវត្ថិ បានសម្រេចចិត្តបង្វែរថវិកានោះមកជួសជុលជូនសាលានោះជូនសិស្សានុសិស្សបានរៀនសូត្រវិញ។
ថវិកាប្រើសម្រាប់ជួសជុលសាលាកម្សត់ខាងលើ តាមលោក ហេង ឡុង ដដែល គឺជាថវិកាផ្ទាល់របស់ក្រុមគ្រួសារតារាចម្រៀងជួរមុខរបស់កម្ពុជមួយផ្នែក ឯមួយផ្នែកទៀត គឺបានពីមិត្តភ័ក្ដិ ក៏ដូចជាសប្បុរសជនរបស់លោក ព្រាប សុវត្ថិ នៅអូស្ត្រាលី។ សកម្មភាពរបស់ តារាចម្រៀងហង្សមាស និងក្រុមគ្រួសារ ត្រូវបានអ្នកគាំទ្រជាច្រើនបានគាំទ្រ និងលើកសរសើរ ចាត់ថាជាគំរូល្អមួយ។
លោក ហេង ឡុង ក៏ដូចគ្នាដែរ លោកលើកឡើងថា ក្នុងនាមជាអ្នកខេត្តព្រៃវែងមួយរូប លោកសូមថ្លែងអំណរគុណ និងកោតសរសើរខ្លាំងណាស់ ចំពោះទឹកចិត្តក្រុមគ្រួសារតារាចម្រៀង ក្នុងសកម្មភាពខាងលើ៕