Hyundai នាំកូន SUV លក់ដាច់ដូចព្យុះនៅឥណ្ឌា មកទីផ្សារអាស៊ីអាគ្នេយ៍
- 2020-01-13 03:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai នាំកូន SUV លក់ដាច់ដូចព្យុះនៅឥណ្ឌា មកទីផ្សារអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
Hyundai Venue គឺជារថយន្ត SUV ខ្នាតតូចជាងគេក្នុងចំណោមសែស្រឡាយរថយន្ត Hyundai ដែលកាលចេញលក់នៅឥណ្ឌាអំឡុងពាក់កណ្ដាលឆ្នាំ ២០១៩ សង្កេតឃើញថាមានការកុម្ម៉ង់ទិញច្រើនសន្ធឹក។ នេះដោយសារតែនៅឥណ្ឌា Hyundai Venue មានតម្លៃប្រមាណ ៩ ៤០០ ដុល្លារ ទៅ ១៦ ១០០ ដុល្លារប៉ុណ្ណោះ។
កាលពីថ្មីៗកន្លងទៅ រថយន្តនេះបានលេចមុខជាផ្លូវការនៅលើទីផ្សារប្រទេសសិង្ហបុរី តាមរយៈកម្មវិធីតាំងបង្ហាញរថយន្ត Singapore Auto Show ឆ្នាំ ២០២០។ នៅប្រទេសសិង្ហបុរី Hyundai Venue មានតម្លៃរហូតដល់ប្រមាណពី ៦៣ ៨៨៨ ដុល្លារ ដល់ប្រមាណ ៦៧ ៦០០ ដុល្លារ ដោយសារតែអត្រាពន្ធខ្ពស់កប់ពពក។
Hyundai Venue មានចំណុចទាក់ទាញ ដូចជាការប្រើអំពូលភ្លើងប្រភេទ LED ទាំងមុខនិងក្រោយ, កង់ទំហំ ១៦ អ៊ីញ, មានអេក្រង់អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, ចង្កូតរថយន្តអាចបញ្ជាច្រើនមុខងារ, មានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើប្រាស់, ដំបូលអេឡិចត្រូនិក និងមុខងារ Cruise Control ជាដើម។
ប្រភេទដែលលក់នៅសិង្ហបុរីមានប្រើប្រភេទម៉ាស៊ីនសាំង ១,៦ លីត្រ Smart Stream Gamma II ដែលមានកម្លាំង ១២១ សេះ អាចស្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេល ១១,២ វិនាទី និងល្បឿនអតិបរមា ១៨៦ គ.ម/ម៉ ជាមួយកម្រិតស៊ីសាំង ៥,៨ លីត្រ/១០០ គ.ម៕