រកឃើញក្លឹបទទួលបានចំណូលច្រើនជាងគេកាលពីរដូវកាល ២០១៨-១៩ ហើយ
- 2020-01-14 03:31:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្លឹបទទួលបានចំណូលច្រើនជាងគេកាលពីរដូវកាល ២០១៨-១៩ ហើយ
ចន្លោះមិនឃើញ
តាមការសិក្សាមួយរកឃើញថា Barcelona រកបានចំណូលបានច្រើនជាងក្លឹបដទៃទៀតនៅអឺរ៉ុបជាលើកដំបូងនៅរដូវកាលមុន។
ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះរកចំណូលបាន៧៤១,១លានផោនក្នុងរដូវកាល២០១៨-១៩។ ចំណែក Real Madrid ដែលឈរកំពូលតារាងឆ្នាំមុន ធ្លាក់ទៅលេខ២វិញ រកបាន៦៦៧,៥លានផោន ខណៈដែរ Manchester United នៅលេខ៣ រកបាន៦២៧,១លានផោន។
ខាងក្រោមជាក្រុមទាំង២០រកបានចំណូលច្រើនជាងគេនៅរដូវកាលមុន៖
តាមការសិក្សាបញ្ជាក់ថា ការកើនចំណូលរបស់ Barcelona ដោយសារតែការលក់ទំនិញរបស់ក្លឹបនិងអាជ្ញាប័ណ្ណផ្ទាល់ខ្លួន។ គេក៏បានសរសើរក្លឹបនេះថា គឺជាឧទាហរណ៍ជាក់ស្តែងនៃក្លឹបផ្សេងទៀតដែលសម្របខ្លួនទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារកាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលនៃការផ្សាយនិងផ្តោតលើប្រាក់ចំណូលដែលកំពុងកើនឡើងនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។
សម្រាប់ Manchester Unitedដែលជារឿយៗកាន់កាប់កំពូលតារាង ពេលនេះធ្លាក់មកលេខ៣ កត្តាចម្បងគឺធ្លាក់មិនបានលេងនៅ Champions League។ ចំពោះ Juventus បានត្រលប់មកកាន់ Top 10 វិញ ព្រោះតែឥទ្ធិពលរបស់ Cristiano Ronaldo៕