ស្ទើរ​តែ​គ្មាន​អ្នក​ស្គាល់ តើ​អ្នក​ចាត់​ការ​ថ្មី​​របស់ Barca លោក Setien មាន​ប្រវត្តិ​បែប​ណា?

  • 2020-01-14 04:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Barcelona ទើប​តែ​ប្រកាស​បណ្ដេញ​​លោក Ernesto Valverde ​ចេញ​ពី​តំណែង​អ្នក​ចាត់​ការ ជំនួស​វិញ​តែងតាំង​លោក Quique Setien មក​កាន់​ការ​វិញ។

Setien ត្រូវ​ក្លឹប​ស្ថិត​ក្នុង​តំបន់​កាតាឡាន់​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​កុងត្រា​២​ឆ្នាំ​កន្លះ។ អ្វី​ដែល​ជា​ចម្ងល់ ឈ្មោះ​របស់​លោក Setien មិន​សូវ​បោះ​សម្លេង​ក្នុង​ពិភព​បាល់ទាត់​ទេ ហេតុ​អ្វី Barca ទុក​ចិត្ត​បុរស​រូប​នេះ។ ពេល​នេះ Sabay នឹង​បង្ហាញ​​ពី​ប្រវត្តិ​សំខាន់​ៗ​របស់ Setien។

Setien ធ្លាប់​ជា​​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប Racing Santander ចំណាយ​ពេល​៨​ឆ្នាំ​នៅ​ទី​នោះ ដោយ​បង្ហាញ​ខ្លួន​បាន​២០៥ ប្រកួត រក​បាន​៤៣​​គ្រាប់។ ក្នុង​អាជីព​ជា​បន្ត​បន្ទាប់​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប Atletico Madrid និង Logrones ចុងក្រោយ​ចូល​និវត្តន៍​​នៅ Levante។ ​

បុរស​វ័យ​៦១​ឆ្នាំ​ចាប់​ផ្ដើម​អាជីព​ជា​គ្រូ​ដំបូង​ក្នុង​ឆ្នាំ​២០០០ ជាមួយ​ក្លឹប Racing Santander។ មុន​ពេល​ផ្លាស់​ទៅ​កាន់​ក្លឹប​តូច​ៗជា​ច្រើន​ទៀត​​​នៅ​ក្នុង​ស្រុក​ដូច​ជា៖ Poli Ejido, CD Logrones, CD Lugo, Las Palmas និង Real Betis។

Setien ដឹក​នាំ​ចុងក្រោយ​ជាមួយ​ក្លឹប Real Betis បាន​២​ដូវកាល។ នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា លោក​បាន​ប្រកាស​ចេញ​ពី Real Betis។ សមិទ្ធផល​ធំ​ៗ​​ក្នុង​ការ​ឈ្នះ​ពាន​ដែល​លោក Quique Setien ​សាង​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​គឺ​គ្មាន​ទាល់តែ​សោះ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ