Lamborghini Urus Mansory ឆ្នាំ២០២០ តម្លៃកន្លះលានដុល្លារ ពិសេសបែបនេះសោះ (វីដេអូ)

  • 2020-01-14 04:44:20
  • ចំនួនមតិ 8 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនច្នៃរថយន្តប្រណីតអាល្លឺម៉ង់ Mansory បានបញ្ចេញរថយន្ត SUV កម្លាំងខ្លាំង Lamborghini Urus Mansory ស៊េរីឆ្នាំ២០២០ របស់ខ្លួន ដែលមានលក្ខណៈពិសេសកប់តែម្តង។

រថយន្ត Urus Mansory ខាងលើ គឺមានពណ៌ខៀវពិសេសហៅថា Blu Eleos។ វាបានបំពាក់គ្រឿងលេងយ៉ាងទាក់ទាញពីក្រុមហ៊ុន Mansory ផ្ទាល់ ដែលជួយឲ្យវាមើលទៅរឹតតែកាច។

គួរឲ្យដឹងថា រថយន្ត Lamborghini Urus Mansory ឆ្នាំ២០២០ នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៥០សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៦វិនាទី ហើយមានល្បឿនអតិបរិមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

SUV មហាកម្លាំងនេះមានតម្លៃរហូតដល់ទៅ ៤៧០ ០០០ដុល្លារលើទីផ្សារប្រទេសអាល្លឺម៉ង់៕

ចង់ដឹងថា Lamborghini Urus Mansory ពិសេសយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង