YouTuber ល្បី ចេញមុខបង្ហាញការពិត ថាកែភេទ
- 2020-01-14 06:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuber ល្បី ចេញមុខបង្ហាញការពិត ថាកែភេទ
ចន្លោះមិនឃើញ
YouTuber ល្បីឈ្មោះ Nikkie de Jager ដែលគ្រប់គ្នាស្គាល់ជា NikkieTurtorials បានចេញមុខនិយាយការពិត ថាបានកែភេទ។
នៅថ្ងៃចន្ទ de Jager បានបង្ហោះវីដេអូមួយលើ YouTube មានចំណងជើងថា "I’m Coming Out” ដែលបង្ហាញមិនទាន់បាន ១ ម៉ោងផង អាចទទួលបានការចាប់អារម្មណ៍ពីមនុស្សជាង ៣៤៥ ០០០ នាក់។
de Jager បាននិយាយថា ៖ "កាលពីក្មេង ខ្ញុំកើតនៅក្នុងខ្លួនប្រាណខុស ដែលមានន័យថាខ្ញុំគឺជាមនុស្សដែលបានកែភេទ។ ថតវីដេអូនេះគឺគួរឲ្យខ្លាច ប៉ុន្តែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចត្រូវបានដោះលែង និងមានសេរីភាព។ ខ្ញុំតែងតែចង់ចែករំលែកផ្នែកនេះរបស់ខ្ញុំដល់អ្នកគ្រប់គ្នាជាយូរមកហើយ ប៉ុន្តែខ្ញុំមិនអាចរកបានបាន ហើយគឺគង់តែមានថ្ងៃដែលខ្ញុំនឹងប្រាប់អ្នក។ ខ្ញុំមិនរំពឹងថាវាជាថ្ងៃនេះ ប៉ុន្តែឥឡូវមកដល់ហើយ។”
ទស្សនាវីដេអូខាងក្រោម ៖