Pep ហាក់​បង្ហាញ​ភាព​អស់​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន​ជាមួយ​ Liverpool

  • 2020-01-14 07:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Aston Villa ៦-១ កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ឡើង​ទៅ​កាន់​លេខ​២​ក្នុង​តារាង​ និង​ទម្លាក់​ Leicester ទៅ​លេខ​៣​វិញ។

បើ​ទោះ​ជា​ឈ្នះ​ការ​ប្រកួត​មែន​ប៉ុន្តែ​​ Pep Guardiola ហាក់​ចុះចាញ់​សង្គ្រាម​ដណ្ដើម​ពាន​ Premier League ទៅ​ហើយ​ត្បិត​លោក​មើល​ឃើញ​ថា​លទ្ធភាព​តាម​ Liverpool គឺ​វា​លើស​ពី​សមត្ថភាព​របស់​ City នៅ​ពេល​នេះ។​ "បំភ្លេច​រឿង​ពាន​ទៅ​ យើង​ពិត​ជា​ចង់​ប្រជែង​គ្នា ប៉ុន្តែ​ជាក់​ស្ដែង​គឺ​វា​ចប់​ហើយ"។ បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ។​​

គួរ​បញ្ជាក់​ថា​នៅ​សប្ដាហ៍​ជាមួយ​គ្នា​នោះ​​ Liverpool បាន​យក​ឈ្នះ​ Tottenham ១-០ ក្រៅ​ដី​ដើម្បី​បន្ត​គម្លាត​១៤​ពិន្ទុ​ពី Man City ថែម​ទាំង​សល់​មួយ​ប្រកួត​នៅ​ក្នុង​ដៃ​ទៀត​ផង៕ ​

ប្រភព៖ Dailymail   ប្រែសម្រួល៖ សៀនហួរ