តារាកូរ៉េល្បីៗបង្ហាញក្ដីបារម្ភខ្លាំងចំពោះអាយុជីវិតមនុស្ស ក្រោយភ្នំភ្លើងផ្ទុះនៅហ្វីលីពីន

  • 2020-01-15 03:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ជា​ច្រើន​នាក់​បាន​នាំគ្នា​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ក្រោយ​កើត​មាន​ការ​ផ្ទុះ​ភ្នំភ្លើង​ Taal Volcano នៅ​ក្នុង​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍មុន។ ប្រការ​ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ សូម្បី​ជន​ល្បីៗ និង​តារាៗ​ក៏​នាំគ្នា​បង្ហាញ​កង្វល់​ជា​បន្តបន្ទាប់​ដែរ។

តួយ៉ាង នៅ​លើ WeVerse អ្នក​គាំទ្រ​ម្នាក់​របស់ BTS បាន​ផូស​ស្នើសុំ​ជំនួយ​សម្រាប់​អ្នក​គាំទ្រ​ទាំងអស់​ក្នុង​ប្រទេស​ហ្វីលីពីន។ ឃើញ​ភ្លាម​ V ក៏​បាន​តបថា៖ «បេះដូង​​ខ្ញុំ​ពិត​ជា​ឈឺណាស់ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​នឹង​មិន​មាន​អ្នកណា​ម្នាក់​រង​គ្រោះ​ ហើយសុំឲ្យ​គ្រោះ​ធម្មជាតិ​នោះ​ឈប់​​បង្ក​អន្តរាយ​ដល់​មនុស្ស​ត​ទៀត»។

ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែមករា​ Sandara Park វិញ​ក៏​បាន​បង្ហោះ​រូបភាព​ផ្ទុះ​ភ្នំភ្លើង​នោះ​ លើ​ Instagram Story ដោយ​បាន​សរសេរភ្ជាប់​ថា៖ «សូម​ឲ្យ​គ្រប់គ្នា​មាន​សុវត្ថិភាព»។

ចំណែក​ Park Seo Joon តារា​សម្ដែង​ដ៏​ល្បី​លំដាប់​កំពូល​របស់កូរ៉េ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ចូលរួម​បន់ស្រន់​សូម​ឲ្យ​គ្រប់គ្នា​បាន​សុខ ដោយ​សរសរថា «Pray For Taal»។

ងាក​ចូល​ L សមាជិក INFINITE ដែល​បាន​ទៅ​ប្រទេសហ្វីលីពីន​កាល​ពី​កម្មវិធីជួបជុំ​អ្នកគាំទ្រ​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ហេតុការណ៍​នេះ​ដែរ និង​បាន​សរសេរថា «ខ្ញុំ​ចង់​អរគុណ​អ្នកទាំងអស់គ្នា​ដែល​បាន​មកចូលរួម​កម្មវិធី Fan Meeting យប់នេះ។ ដោយសារ​ហេតុការណ៍​ផ្ទុះភ្នំភ្លើង​ជិត​ទីក្រុង​ Manila ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្មាន​អ្នកណា​ម្នាក់​រង​គ្រោះ​ភ័យ​ដោយសារ​ការ​គំរាម​កំហែង​របស់​ធម្មជាតិពេល​នេះ»។

ជាក់​ស្ដែង​ ដោយសារ​តែ​ហេតុការណ៍​ដដែល​នេះ​ដែរ ភ្លាមៗ​​ក្រុម​ចម្រៀង​ Cherry Bullet ក៏ត្រូវ​ពន្យារជើង​ហោះ​ហើរ​របស់​ខ្លួន​​ដែរ ប៉ុន្តែ​ពេល​នេះ​ពួកគេ​អាច​វិល​ចូល​ប្រទេស​កូរ៉េ​វិញ​បាន​ហើយ​ ហើយ​សមាជិក​ក្នុង​ក្រុម​ក៏​បន់​ស្រន់​សូមកកុំ​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​បែប​នេះ​កើត​ឡើង​តទឿត​នៅ​ថ្ងៃ​ខាង​មុខ៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី