TikTok ឈ្នះ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកច្រើនជាងគេលំដាប់ទី ២

  • 2020-01-15 04:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TikTok និង​បង​ប្អូន​របស់​វា​គឺ Douyin (កម្មវិធី​សម្រាប់​ប្រើ​នៅ​ប្រទេស​ចិន) បាន​ក្លាយ​ជា​កម្មវិធី​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី ២ ប្រចាំ​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​ទាញ​យក​សរុប ៧៤០ លាន​ដង។

ចំនួន​ទាញ​យក​នេះ​ជួយ​ឲ្យ​វា​នាំ​មុខ​ Facebook និង Messenger ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ WhatsApp។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​ Sensor Tower អ្នក​វិភាគ​ទីផ្សារ​ដ៏​ល្បី​ឈ្មោះ។ ​យ៉ាងណាក្ដី TikTok នឹង​ត្រូវ​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ជា​ច្រើន ក្នុង​នោះ​មាន​កម្មវិធី Likee ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី មាន​ចំនួន​ទាញ​យក​សរុប​​ជាង ៣៣០ លាន​ដង។ ចំណែក​​បណ្ដាញ​សង្គម​ធំៗ​ដូច​ជា Facebook និង Instagram ក៏​កំពុង​តែ​ពិនិត្យ​មើល​លើ​ចំណុច​នេះ​ដែរ។ ជាក់​ស្ដែង Instagram បាន​ចាប់​ផ្ដើម​ដំណើរ​ការ​មុខងារ "Reels” មាន​លក្ខណៈ​ស្រដៀង​នឹង​ TikTok កាល​ពី​ ២ ខែ​មុន​នៅ​ប្រទេស​ប្រេស៊ីល។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង TikTok ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​​ធំ​មួយ​ទៀត​​ពី​សំណាក់​​​​អ្នក​តាក់តែង​ច្បាប់​នៅ​អាមេរិក ដែល​មាន​កង្វល់​ជុំវិញ​ភាព​ជា​ឯកជន និង​សុវត្ថិភាព​នៃ​កម្មវិធី​នេះ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខហេង