ធ្លាប់តែឃើញនិយាយប្រដាល់ ប៉ុន្តែ នាង សុផាន់ណារ៉ា ក៏ជាកីឡាករសីស្លាបជំនាញម្នាក់ដែរ
- 2020-01-15 07:37:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញនិយាយប្រដាល់ ប៉ុន្តែ នាង សុផាន់ណារ៉ា ក៏ជាកីឡាករសីស្លាបជំនាញម្នាក់ដែរ
ចន្លោះមិនឃើញ
ពិធីករប្រដាល់នៅសង្វៀនបាយ័ន លោក នាង សុផាន់ណារ៉ា ក្រៅតែនិយាយប្រដាល់ក៏ជាអ្នកជំនាញខាងទាត់សីស្លាបម្នាក់ដែរ និងបានជួយក្រុមឈ្នះពានរង្វាន់២ឆ្នាំជាប់ៗថែមទៀតផង។
អ្នកអធិប្បាយប្រដាល់ខាងលើនេះ បញ្ជាក់ថា លោកចាប់ហាត់លេងកីឡាសីស្លាបខ្មែរនេះរយៈពេលជិត២០ឆ្នាំមកហើយ និងបច្ចុប្បន្ននេះកំពុងលេងឲ្យក្លឹបសីស្លាបមុខព្រះបរមរាជវាំងនៃក្រសួងការពារជាតិ។
ក្លឹបសីស្លាបមុខព្រះបរមរាជវាំងនេះបង្កើតឡើងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ គឺប្រមូលផ្ដុំគ្នាជាមួយអ្នកដែលស្រឡាញ់ចូលចិត្តកីឡាមួយនេះដូចគ្នា។ ក្លឹបសីស្លាបនេះក៏ធ្លាប់ឈ្នះពានរង្វាន់សីស្លាបប្រចាំឆ្នាំជាប់ៗគ្នា២ដង គឺនៅបុណ្យ ២០១៨ ឯខេត្តកោះកុង និង ២០១៩ ថ្មីៗនេះនៅស្តាតចាស់។
លោក នាង សុផាន់ណារ៉ា សួន សេថា និង លោក ហាត់ សោភ័ណ្ឌ បញ្ជាក់ថា កីឡាសីស្លាបនេះគឺមានអត្ថប្រយោជន៍ច្រើន ពោលធ្វើឲ្យរូបលោកមានសុខភាពល្អ ជួយកាត់បន្ថយភាពតានតឹងការនឿយហត់ពីការងារ មានសាមគ្គីភាព និងរក្សាទំនាក់រវាងគ្នានិងគ្នាផងដែរ។
លោក សួន សេថា និង លោក នាង សុផាន់ណារ៉ា រួមទាំងកីឡាករ កីឡាការិនីផ្សេងៗទៀតលើកទឹកចិត្តដល់មហាជនបើចង់ហាត់រៀនលេងកីឡាសីស្លាបនេះ អាចអញ្ជើញទៅមាត់ទន្លេក្បែរព្រះអង្គដងកើ ឬទៅវត្តភ្នំគឺគេលេងនៅទីនោះ៕