ពិសេសដល់ម្លឹង! ឡានអត់ប្រើសាំង ហើយអាចដំណើរការដោយថាមពលព្រះអាទិត្យទៀត!

  • 2020-01-15 07:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តរបស់ប្រទេសហូឡង់ មានឈ្មោះថា Lightyear បានដាក់បង្ហាញគំរូរថយន្តអគ្គិសនីរបស់ខ្លួន ហៅថា One នៅក្នុងព្រឹត្តិការណ៍ CES។

រថយន្ត Lightyear One បំពាក់ម៉ូទ័រអគ្គិសនីតូចៗចំនួន ៤ និង កញ្ចប់អាគុយអគ្គិសនីកម្លាំង ៦០គីឡូវ៉ាត់ម៉ោងមួយ ធ្វើឲ្យវាអាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បើនិយាយពីការឌីហ្សាញវិញ រថយន្តអគ្គិសនីនេះមានរូបរាងបែបស្លីម និង Aerodynamics ខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ វាបានបំពាក់ដំបូលសូឡា ទំហំ ៥ម៉ែត្រការ៉េទៀតផង។ បើចតនៅខាងក្រៅនាពេលថ្ងៃ ដំបូលសូឡានេះអាចបន្ថែមចម្ងាយបើកបរឲ្យ Lightyear One ចន្លោះពី ៥០ ទៅ ៧០គីឡូម៉ែត្រឯណោះ។

លើសពីនេះទៅទៀត វាអាចសាកភ្លើងដោយប្រើប្រាស់ភ្លើងធម្មតា ឡើងរហូតដល់ទៅ ៤០០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹម ១យប់ប៉ុណ្ណោះ។

ក្រុមហ៊ុន Lightyear មានគម្រោងចេញលក់រថយន្ត One នៅក្នុងឆ្នាំ២០២១ ខាងមុខ ជាមួយនឹងតម្លៃចាប់ពី ១៣២ ៥២០ដុល្លារលើទីផ្សារអឺរ៉ុប៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី