Alisson ​ប្រាប់​​អាថ៌កំបាំង​​ Klopp ហាម​កីឡាករ​ Liverpool មិន​ឲ្យ​ធ្វើ​បើ​ចង់​ឈ្នះ​ PL

  • 2020-01-15 08:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Alisson Becker បាន​​រួម​ចំណែក​យ៉ាង​ធំ​សំបើម​ក្នុង​ការ​ជួយ​ Liverpool នាំ​មុខ​គេ​នៅ Premier League និង​មាន​ភាគរយ​ខ្ពស់​លើក​ពាន​នៅ​រដូវ​កាល​នេះ។​

Alisson

អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​បាន​អវត្តមាន​ជា​ច្រើន​ខែ​កាល​ពី​ដើម​រដូវ​កាល​ដោយ​សារ​របួស​ភ្លៅ​ប៉ុន្តែ​បច្ចុប្បន្ន​រូប​គេ​មាន​ស្ថិតិ​ Clean-sheet (រក្សា​ទី​មិន​ឲ្យ​របូត​គ្រាប់) ៦​ប្រកួត​មក​ហើយ​។​ Liverpool មាន​១៥​ពិន្ទុ​ឈរ​កំពូល​តារាង​នាំ​មុខ​ Manchester City និង​១៧​ពិន្ទុ​នាំ​មុខ​ Leicester។

អា​ថ៌​កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នេះ​ ក្រៅ​ពី​ការ​ហ្វឹកហាត់​ និង​តិចនិក​របស់​គ្រូ​ Alisson ក៏​បាន​បង្ហើប​រឿង​មួយ​ចំនួន​ដែល​លោក​ Jurgen Klopp ហាម​កីឡាករ​​នៅ​ក្នុង​ក្រុម​​មិន​ឲ្យ​ធ្វើ​ បើ​សិន​ចង់​ឈ្នះ​ Premier League។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ហាម​ផ្ដាច់​មិន​ឲ្យ​កីឡាករ​គិត​ពី​រឿង​បំបែក​កំណត់ត្រា​ ស្ថិតិ​ផ្ទាល់​ខ្លួន ស្ថិតិ​របស់​ក្លឹប ពិន្ទុ​នាំ​មុខ​ និង​លទ្ធផល​របស់​គូ​ប្រជែង​ជា​ដើម។​ បើ​តាម​ Alisson គឺ​គ្រប់​គ្នា​ត្រូវ​ប្រឹង​ហ្វឹកហាត់​ និង​ផ្ដោត​តែ​លើ​ប្រកួត​របស់​ខ្លួន​សម្រាប់​ប្រកួត​នីមួយ​ៗ​ប៉ុណ្ណោះ។

យុទ្ធសាស្ត្រ​របស់​ Klopp ឃើញ​ថា​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​បាន​ឈ្នះ​ការ​ប្រកួត​២០​ដង និង​ស្មើ​១​ ពី​២១​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ