ទីបំផុតរកឃើញហើយ! អ្នកឈ្នះកញ្ចប់ដំណើរកម្សាន្ដទៅលេងប៉ារីស និងតៃប៉ិ ពីក្រុមហ៊ុនអាកាសចរណ៍ EVA Air

  • 2020-01-15 10:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានបង្កើតកម្មវិធីមួយ ដែលមានឈ្មោះ ថា៖ «The Dream of Travelling» សម្រាប់ផ្ដល់ឱកាសដល់អ្នកដែលមានក្ដីស្រមៃ ចង់ធ្វើដំណើរកម្សាន្ដទៅមើល Eiffel Tower ដ៏ល្បីល្បាញប្រចាំប៉ារីស ឬចង់ទៅគយគន់ទីក្រុងតៃប៉ិពីលើជាន់ទី 89 នៅអគារតៃប៉ិ 101 បានចូលរួមលេងកម្សាន្ដ និង មានឱកាសឈ្នះកញ្ចប់ធ្វើដំណើរកម្សាន្តទៅទីក្រុងប៉ារីស ឬ តៃប៉ិដោយឥតគិតថ្លៃ។ នេះអាចចាត់ទុកថាជា ឱកាសមួយដ៏កម្រ និង អស្ចារ្យបំផុត ដែល EVA Air បានផ្ដល់ឱកាស និង បង្កើតនូវកម្មវិធីកម្សាន្ដសប្បាយៗបែបនេះ សម្រាប់អតិថិជន និង មហាជនទូទៅ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កម្មវិធី «The Dream of Travelling» មានបេក្ខជនជាង ៦០០០ នាក់ បានចូលរួមចុះឈ្មោះចូលរួមលេងកម្សាន្ដ។ បន្ទាប់មកកម្មវិធីបានរៀបចំឈ្មោះបេក្ខជនទាំងនោះ យកទៅបង្វិល Random (Lucky Draw) ជ្រើសរើសបេក្ខជនចំនួន ៣០ នាក់ មានឱកាសបន្ដទៅចូលរួមលេងហ្គេមប្រកួតសប្បាយៗ ដើម្បីឈានទៅដល់ការជ្រើសរើសអ្នកឈ្នះ ០២ រូបចុងក្រោយ មានឱកាសឈ្នះកញ្ចប់ដំណើរកម្សាន្ដនៅទីក្រុង ប៉ារីស និង ទីក្រុងតៃប៉ិ។

ក្នុងព្រឹត្តិការណ៍ប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកអ្នកឈ្នះ ០២ រូបចុងក្រោយនេះ បានប្រារព្ធរៀបចំឡើង នៅផ្សារទំនើប AEON Mall សែនសុខ រយៈពេល២ ថ្ងៃ ពោលគឺចាប់ពី ថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៩ យប់។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តារាចម្រៀង Original Song អ្នកនាង អេដា និង តារាហ្វេសប៊ុកល្បីឈ្មោះ លោក ហេង វិសាល ដើម្បីចែករំលែកនូវបទពិសោធន៍ តាមរយៈការហោះហើរជាមួយ EVA Air តាមកៅអីអង្គុយ ប្រភេទ Business Class ក៏ដូចជាការដំណើរកំសាន្តរបស់ពួកគាត់ទៅទីក្រុងប៉ារីស និង តៃប៉ិផងដែរ។ មិនតែប៉ុណ្ណោះ ចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ ក៏មានការចូលរួមរបស់ពីសំណាក់ភ្នាក់ងារក្រុមហ៊ុនទេសចរណ៍របស់ EVA Air ដូចជា ក្រុមហ៊ុនទេសចរណ៍ World Pop Travel & Tour, ក្រុមហ៊ុន VLK Royal Tourism, ក្រុមហ៊ុន World Express Tours & Travel និង មានស្ដង់លក់សំបុត្រយន្ដហោះ ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្រយន្តហោះដល់ទៅ ១៧ ភាគរយ ទៅកាន់រាល់គោលដៅរបស់ EVA Air ទាំងអស់រួមមាន៖ សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ី ទៀតផង។

យ៉ាងណាមិញ ព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅយ៉ាងរលូន ក្រោមសំឡេងហ៊ោកញ្ជៀវសប្បាយរីករាយ ពីសំណាក់បេក្ខជនចូលរួមប្រកួតប្រជែង ភ្ញៀវកិត្តិយស និង អតិថិជនរបស់ EVA Air ជាច្រើនដែលបានចូលរួម។ ជាក់ស្ដែង ឆ្លងកាត់តាមការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុត កម្មវិធី «The Dream of Travelling» បានរកឃើញបេក្ខជន ០២ រូបចុងក្រោយ ដែលទទួលបានជ័យជម្នះ មានឱកាសធ្វើដំណើរកម្សាន្ដដ៏រីករាយទៅកាន់ទីក្រុងក្នុងក្ដីស្រមៃរបស់ខ្លួន។ ក្នុងនោះ បេក្ខជនដែលទទួលបានកញ្ចប់ដំណើរកម្សាន្ដទៅកាន់ទីក្រុងប៉ារីស គឺបានទៅលើ លោក ម៉ៅ សុវិទ្យា និង បេក្ខជនដែលទទួលបានកញ្ចប់ដំណើរកម្សាន្ដទៅកាន់ទីក្រុង តៃប៉ិ បានទៅលើ លោក សេង គ្រុយ។

គួរឱ្យដឹងដែរថា EVA Air គឺជាសមាជិក Star Alliance ហើយជាក្រុមហ៊ុនអាកាសចរណ៍ មួយក្នុងចំណោម ក្រុមហ៊ុនអាកាសចរណ៍ទាំង 10 ជុំវិញពិភពលោកដែលទទួលបានកម្រិតផ្កាយ5 SKYTRAX-rated 5-Star ។ អ្នកអានបានបោះឆ្នោតឱ្យ EVA Air ក្លាយជាក្រុមហ៊ុនមួយ ដែលល្អបំផុតក្នុងការ ធ្វើដំណើរ និងលំហែកាយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំង ១០ ហើយ TripAdvisor បានប្រគល់ពានរង្វាន់កំពូលៗឱ្យ EVA Air ទៅតាមប្រភេទ ចំនួន5 ប្រភេទ សម្រាប់ពានរង្វាន់ប្រចាំឆ្នាំក្នុងការជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ដោយអ្នកដំណើរ។ ក្រុមហ៊ុន អាកាសចរណ៍ EVA Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1989 ជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិឯកជនទីមួយរបស់តៃវ៉ាន់ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Evergreen Group និងជាផ្នែកមួយរបស់ក្រុមហ៊ុនដឹកទំនិញទូទាំងសកល Evergreen Line។ ក្រុមហ៊ុនអាកាសចរណ៍ EVA Air ដំណើរការដោយយន្តហោះ Boeing និងAirbus ជាង 80គ្រឿងទៅកាន់គោលដៅ អន្តរជាតិជាង 60 គោលដៅទូទាំងទ្វីបអាស៊ី អូសេអានី អឺរ៉ុប និងអាមេរិកខាងជើង ដែលច្រកចេញ ចូលមានដូចជាទីក្រុង Paris ទីក្រុង Taipei ទីក្រុង Los Angeles ទីក្រុង New York ទីក្រុង San Francisco ទីក្រុង Seattle ទីក្រុង Brisbane និង ទីក្រុង Vancouver។ អ្នកដំណើរអាចស្វែងយល់បន្ថែមពី EVA កាលវិភាគធ្វើដំណើរ និងការកក់សំបុត្រតាមរយៈ៖ EvaAir

អត្ថបទ ៖ រ័ត្ន

អត្ថបទថ្មី