​ជើងឯក​ World Cup ឆ្នាំ២០១៤ កៀក​នឹង​មក​លេង​ឲ្យ​ក្លឹប​ក្នុង​តំបន់​អាស៊ាន

  • 2020-01-15 11:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ជើងឯក​ពាន​បាល់ទាត់​ពិភពលោក ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Lukas Podolski បាន​មក​ទស្សនកិច្ច​នៅ​ក្លឹប​ម៉ាឡេស៊ី Johor Southern Tigers នេះ​បើ​តាម​សាមី​ក្លឹប​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fox Sports បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​មក​ធ្វើ​ការ​ទស្សនា​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប​ម៉ាឡេ​នេះ​ផង​ ក៏​ដូច​ជា​ បាន​ចូល​គាល់​រជ្ជទាយាទ​នៃ​បុរី (រដ្ឋ) Johor ដែល​ជា​ព្រះ​ប្រធាន​នៃ​ក្លឹប​នេះ​។

  • ប្រទេស​ម៉ាឡេស៊ី​ ជា​ប្រទេស​សហព័ន្ធ​ដែល​មាន​រដ្ឋ​ទាំង​អស់​ចំនួន ដោយ​ក្នុង​នោះ​មាន​រដ្ឋ​ចំនួន ៩ មាន​ខ្សែ​រាជវង្ស​រៀងៗ​ខ្លួន​គ្រប់គ្រង។

ព្រះអង្គ​ម្ចាស់​នៃ Johor នេះ​ក៏​បាន​ប្រាប់​សារព័ត៌មាន​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ អំពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​ចូល​កីឡាករ​អាល្លឺម៉ង់​នេះ។ ប៉ុន្តែ​ក្លឹប​ម៉ាឡេ​នេះ មាន​កីឡាករ​បរទេស ៥រូប គ្រប់​កូតា​កីឡាករ​របស់​លីគ​បាត់​ទៅ​ហើយ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ Podolski កំពុង​តែ​ប្រកប​អាជីព​ជាមួយ អតីត​ខ្សែ​បម្រើ​ Barcelona កីឡាករ Andreas Iniesta នៅ​ក្លឹប​ជប៉ុន​ Vissel Kobe៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី