Hazard៖ តាម​ពិត​ដំបូង​ ខ្ញុំ​អត់​ចង់​ពាក់​អាវ​លេខ ៧​ទេ!

  • 2020-01-15 12:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​បែលហ្សិក Eden Hazard បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នៅ​ពេល​ដំបូង អត់​ចង់​ពាក់​អាវ​លេខ ៧ទេ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​អត់​ចង់​បាន​ទេ​អាវ​លេខ ៧ ខ្ញុំ​ចង់​ពាក់​លេខ ១០ តែ​ Modric ពាក់​ហើយ ក្រោយ​មក​រក​ពាក់​លេខ ១៧​ តែ​ក៏​មាន​ម្ចាស់​ដែរ ដោយ​ Vazquez អ្នក​ពាក់ ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ពាក់​លេខ ៥០តែ​ម្ដង " ។

Hazard បាន​បន្ត​ថា៖ " ខ្ញុំ​ថា ឲ្យ​អាវ​លេខ ៥០​មក​ខ្ញុំ​មក ប៉ុន្តែ​មាន​អី​ខាង​ក្លឹប​បាន​ប្រាប់ Mariano Diaz ថា អ្នក​ឯង​ត្រូវ​តែ​ឲ្យ​អាវ​លេខ ៧ទៅ Hazard ដោយ​សារ​តែ​អ្នក​ឯង​ស៊ុត​មិន​បាន ២៥គ្រាប់​នៅ La Liga ទេ " ។

តាំង​ពី​ចូល​លេង​នៅ Real Madrid មក ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ​រក​គ្រាប់​បាល់​បាន ១គ្រាប់​គត់ ក្នុង​ការ​លេង ១៣ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី