ស្ថានភាព​តានតឹង​នៅ​ម្ដុំ​អ៊ីរ៉ាក់-អ៊ីរ៉ង់ ធ្វើ​ឲ្យ Man Utd សម្រេច​ដូរ​ផែនការ​មួយ​

  • 2020-01-15 13:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Manchester United បាន​សម្រេច​ផ្អាក​ការ​ហ្វឹកហាត់​រដូវ​រងា​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ២០២០ ខណៈ​ស្ថានភាព​ហាក់​តានតឹង​នៅ​ប្រទេស​អ៊ីរ៉ង់ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Ole Gunnar Solskjaer។

បិសាច​ក្រហម​មាន​ពេល​សម្រាក​ចំនួន ១៦ថ្ងៃ ក្នុង​ខែ​កុម្ភៈ ដោយ​ជា​រៀងរាល់​ឆ្នាំ អ្នក​ចាត់ការ​ Solskjaer បាន​នាំ​ក្រុម​កីឡាករ ទៅ​ហ្វឹកហាត់​នៅ​តំបន់​វាលខ្សាច់​នេះ ខណៈ​ឆ្នាំ​មុន ក្រុម​ទាំង​មូល​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីក្រុង​ឌុយបៃ រាជាណាចក្រ​អារ៉ាប​រួម។

ឆ្នាំ​២០២០ ធ្លាប់​ក្លឹប​អង់គ្លេស​បាន​រៀប​គម្រោង​ទៅ​ហាត់​នៅ​រាជធានី​ដូហា ប្រទេស​កាតារ ប៉ុន្តែ​ស្ថានភាព​សន្តិសុខ​មិន​ត្រូវ​បាន​ធានា​ឡើយ។

ក្នុង​ខែ​មករា​នេះ សហរដ្ឋអាមេរិក​បាន​ធ្វើ​ឃាត​មេទ័ព​កំពូល​អ៊ីរ៉ង់ នៅ​ដី​អ៊ីរ៉ាក់ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ឥស្លាម​នេះ បាន​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ដែល​បណ្ដាល​ឲ្យ​យន្តហោះ​អាកាសចរណ៍​អ៊ុយក្រែន​បាន​ធ្លាក់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី