Mbappe ប្រើ​បច្ចេកទេស​ល្បឿន​រក​បាន​២​គ្រាប់ ជួយ PSG ឈ្នះ​ក្រុម​ចាស់ Monaco ៤-១

  • 2020-01-16 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ Paris Saint-Germain យក​ឈ្នះ Monaco ៤-១ ដាច់​៨​ពិន្ទុ​ឈរ​កំពូល​តារាង Ligue 1។

ក្រុម​ទាំង​២​ទើប​តែ​លេង​ស្មើ​គ្នា ៣-៣ ក្នុង​កីឡដ្ឋាន Parc des Princes កាល​ពី​៣​ថ្ងៃ​មុន ប៉ុន្តែ​​ប្រកួត​កាល​ពី​យប់​មិញ PSG ធ្វើ​បាន​ល្អ​ជាង។ ៤​គ្រាប់​របស់ PSG ​ធ្វើ​បាន​ដោយ Kylian Mbappe ២គ្រាប់​ម្នាក់​ឯង Neymar និង Pablo Sarabia រក​បាន​ម្នាក់​មួយ​គ្រាប់។

ចំណែក Tiemoue Bakayoko ជា​អ្នក​រក​គ្រាប់​ឲ្យ Monaco។ Mbappe វ័យ​២១​ឆ្នាំ​ដែល​ធ្លាប់​លេង​ឲ្យ Monaco ពី​ឆ្នាំ​២០១៥​ដល់​២០១៨ ពេល​នេះ​រក​បាន​១៣​គ្រាប់​​ ក្នុង​ការ​បង្ហាញ​ខ្លួន​១៤​ប្រកួត៕

អត្ថបទ៖ ហេង សុធារិទ្ធិ