ញាក់​សាច់! ថា​អី​តែ​បារី​ធម្មតា បារី​អេឡិចត្រូនិក​មាន​ហានិភ័យ​ខ្ពស់​ដល់​ម្លឹង

  • 2020-02-26 03:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​នេះ គួរ​ឱ្យ​កត់សម្គាល់​ថា​យុវវ័យ​ជា​ច្រើន​កំពុង​តែ​ឈ្លក់​វង្វេង​ជា​មួយ​នឹង​បារី​អេឡិចត្រូនិក តែ​អ្នក​អាច​នឹង​នឹក​ស្មាន​មិនដល់​ពី​ហានិភ័យ​របស់​វា។ ជាក់ស្ដែង ភាព​ខុសគ្នា​រវាង​បារី​ធម្មតា និង​បារី​អេឡិចត្រូនិក​នោះ​គឺ ៖

  • បារី​ធម្មតា​មាន​ប្រើប្រាស់​ថ្នាំជក់ (Tobacco) នៅ​ខាង​ក្នុង​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សួត
  • ឬ​ឯ​បារី​អេឡិចត្រូនិក​វិញ​មិនបាន​ដុត​ថ្នាំជក់​ដោយ​ផ្ទាល់​ដូច​បារី​ធម្មតា​នោះ​ទេ តែ​វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ជា​ច្រើន​ទៀត​ដែរ។

ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ បែរ​មក​រក​បារី​អេឡិចត្រូនិក​វិញ​នោះ គួរ​តែ​ដឹង​មុន​ថា​វា​គ្រោះ​ថ្នាក់​ប៉ុណ្ណា​នោះ ៖

- បារី​អេឡិចត្រូនិក

បារី​អេឡិចត្រូនិក​មាន​ផ្ទុក និង​បញ្ចេញ​សារធាតុពុល​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ដល់​សុខភាព​ដូចជា ៖​ កើត​ជំងឺ​ក្អក, ពិបាក​ដកដង្ហើម, និង​កើត​ជំងឺ​ហឺត។

បើ​ទោះ​បីជា បារី​អេឡិចត្រូនិក​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ដូច​បារី​ធម្មតា​ក្ដី តែ​នៅ​តែ​មាន​ហានិភ័យ​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់ គួរ​យល់​ដឹង៖

១. ប៉ះ​ពាល់​ខួរ​ក្បាល

ពិត​ណាស់​នីកូទីន គឺ​ធ្វើ​ឱ្យ​អារម្មណ៍ នឹង​ខួរក្បាល​អ្នក​ស្រស់ស្រាយ តែ​ប្រសិន​បើ​លោក​អ្នក​ប្រើប្រាស់​វា​ជា​ប្រចាំ​នោះ​ និង​ធ្វើ​ឱ្យ​ញាណ វិលមុខ ហើយ​មាន​អាការៈ​ញ័រ​ថែម​ទៀត​ផង។

២. ប៉ះ​ពាល់​សួត

វា​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម និង​បំផ្លាញ​សួត​អ្នក​ដូចជា៖ ជំងឺ​សួត​រ៉ាំរ៉ៃ ឬ​ឈាន​ដល់​មហារីក​ក៏​មាន​។ នៅ​មាន​អាការៈ​ជា​ច្រើន​ទៀត ដែល​ជា​សញ្ញា​បង្ហាញ​ពី​ហានិភ័យ​ទាំង​នេះ​ប៉ះពាល់​ដល់​សុខភាព​អ្នក៖

  • បណ្ដាល​ឱ្យ​ក្អួត​ចង្អោរ
  • ឈឺ​ក្បាល​វិលមុខ
  • រលាក​​ផ្លូវ​ដង្ហើម
  • ក្អក
  • ស្ងួត​ភ្នែក
  • ហើយ​ធ្ងន់ធ្ងរ​នោះ​គឺ​ជំងឺ​មហារីក​សួត​តែម្ដង។

អាការៈ​ខាង​លើ​នេះ អ្នក​គួរ​គិតគូរ​សារ​ឡើងវិញ ពីទម្លាប់អាក្រក់របស់អ្នក បើ​ចង់​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ មិន​មាន​ជំងឺ​​បៀតបៀន៕

ប្រភពដកស្រង់ចេញពី៖  

ប្រភព៖ webmd   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី