ឡៅ​ ចន្រ្ទា​ សង​ទាំង​ការ​ទាំង​ដើម​ កង​មឿងឆាង​ បាន​អត់​ស្អែក​នេះ​នៅ​កំពង់ចាម​

  • 2020-01-17 03:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្អែក​នេះ​ដល់​ពេល​ដែល​អ្នក​ប្រដាល់​ ឡៅ​ ចន្រ្ទា​ សងសឹក​អ្នក​លេង​គុន​ថៃ​ កងមឿងឆាង​ ហើយ​លើ​សង្វៀន​ CNC​ នៃ​កម្មវិធី​ «អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​រដូវ​កាល​ទី២»​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​កំពង់ចាម។​

កីឡាករ ឡៅ​ ចន្រ្ទា​

ចន្រ្ទា​ ហាក់​មិន​ពេញ​សោះ​ចំពោះ​ការ​ប្រកួត​ជា​មួយ​ កងមឿងឆាង​ លើក​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆិកា​ ២០១៩​ កន្លង​ទៅ​នេះ​ ដោយ​សារ​តែ​អ្នក​លេង​គុន​ថៃ​រូប​នេះ​ថែម​ជង្គង់​នៅ​ពេល​កាច់​ដួល។​ មួយ​វិញ​ទៀត​នោះ​បង​ប្រុស​ ឡៅ​ ចិត្រា​ ម្នាក់​នេះ​ក៏​មិន​ពេញ​ចិត្ត​ការ​វ៉ៃ​ថែម​របស់​ កងមឿងឆាង​ នៅ​ប្រកួត​មុន​ៗ​ផង​ដែរ​ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​មិន​ដាច់​ស្រលះ​បើ​ទោះ​ជា​មាន​ម្នាក់​សន្លប់​ក្ដី។​

សិស្ស​គុន​មក​ពី​ឆត្រោង​ ៩១១​ រូប​នេះ​នៅ​តែ​ចញ្ចឹម​ចិត្ត​ចង់​ដោះស្រាយ​បំណុល​ចាស់​ជា​មួយ​អ្នក​លេង​គុន​ថៃ​ កងមឿងឆាង​ ជា​ថ្មី​ទៀត​ ហើយ​ស្អែក​នេះ​ក៏​ដល់​ពេល​ដែល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ជា​លើក​ទី៥​។​

កីឡាករ ឡៅ​ ចន្រ្ទា​

មុន​ការ​ប្រកួត​ ឡៅ​ ចន្រ្ទា​ បញ្ជាក់​ថា​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​រយៈពេល​១សប្ដាហ៍​ផង​ដែរ​ ខណៈ​ក្បាច់​ស្នៀត​នោះ​គឺ​ហ្វឹកហាត់​គ្រប់​មុខ​ទាំង​អស់​ មិន​ថា​ការ​ប្រើ​កែង​ ជង្គង់​ ឬ​ស្នៀត​ទាត់​នោះ​ទេ។​ យ៉ាង​ណា​ ជើង​ខ្លាំង​មក​ពី​កំពង់ស្ពឺ​រូប​នេះ​ ក៏​មិនទាន់​ហ៊ាន​ថា​នឹងអាច​សងសឹក​បាន​ឬ​មិន​បាន​នោះទេ​ តែ​ខ្លួន​នឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។​

កម្មវិធីប្រកួត

ចន្រ្ទា​ សរសើរ​កីឡាករ​ កងមឿងឆាង​ ថា​ជា​កីឡាករ​ល្អ​ម្នាក់​ និង​មាន​ក្បាច់​ស្នៀត​ល្អ​គ្រប់​ទាំង​អស់​ មិន​ថា​ការ​វ៉ៃ​ប្រយោល​ វ៉ៃ​កៀក​គឺ​មាន​ប្រសិទ្ធភាព​ ហើយ​ធ្ងន់​ថែម​ទៀត​ផង។​

ការ​ប្រកួត​លើក​ទី៥​ របស់​ ឡៅ​ ចន្រ្ទា​ និង​ កងមឿងឆាង​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ទឹកដី​ខេត្ត​កំពង់ចាម​ ចាប់​ពី​ម៉ោង​ ៦​ ដល់​ ៨​យប់។​ ចំណែក​ រឿង​ សោភ័ណ្ឌ​ ក៏​ត្រូវ​ប៉ះ​ជា​មួយ​ថៃ​ Phlang​ Nom​ ក្នុង​កម្មវិធី​នេះ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី