អស្ចារ្យ​មែន! ស្ត្រី​កម្ពុជា​ដំបូង​គេ​ ឈ្នះ​ពាន​រង្វាន់​អ្នក​ជំនួញ​ឆ្នើម​នៅ​ប្រទេស​ចិន​

  • 2020-01-17 10:00:13
  • ចំនួនមតិ 111 | ចំនួនចែករំលែក 116

ចន្លោះមិនឃើញ


កម្ពុជា ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​ជំនួញ​ចិន​​ក្នុង​ព្រឹត្តិការណ៍ ​One Root One Dream របស់​សមាគម​អ្នក​ជំនួញ​ជនជាតិ​ចិន​ទូទាំង​ពិភពលោក។​

ក្នុង​កម្មវិធីនោះ​ដែរ​ លោកស្រី ​លុក សុវណ្ណា ​អគ្គនាយិកា​ក្រុមហ៊ុន ​ខេ និរន្តរ៍​ ទទួល​បាន​នូវ​ពាន​រង្វាន់​ជា​អ្នក​ជំនួញ​ ឆ្នើម ហើយ​ក៏ជាស្ត្រីវ័យក្មេងទី១​ដែល​មក​ពី​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ​ទទួល​បាន​ឱកាស​ចូល​រួម​ផង​ដែរ​និង​ឈ្នះ​រង្វាន់​ផង​ដែរ។ លោក​ស្រី បញ្ជាក់​ថា​ កម្មវិធី​នេះត្រូវ​បានប្រារព្ធធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​មុន​បុណ្យចូលឆ្នាំ​ចិន ដើម្បី​ផ្តល់ឱកាស​ឲ្យអ្នកជំនួញនានាបានចូលរួម។

នៅឆ្នាំ២០២០ នេះ​លោកស្រី​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​អ្នក​ជំនួញ​ឆ្នើម​ ដែល​ត្រូវ​បានជ្រើស​រើស​ចេញពីក្នុង​ចំណោមអ្នក​ជំនួញឆ្នើម ​ជាងគេ​ចំនួន​១០ប្រទេស។ ​លោកស្រី អះអាងថា​ ពានរង្វាន់​នេះ​ត្រូវអនុវត្ត​ដោយផ្តោត​សំខាន់លើ​ ការធ្វើ​ជំនួញ​នាពេល​កន្លង​ទៅរហូត​ដល់​បច្ចុប្បន្ន​និង​បាន​កសាង​ស្នាដៃ​ល្អៗ​ជា​ច្រើន​ផង​ដែរ។ លោក​ស្រី លុក សុវណ្ណា ​បានចាត់ទុកថា​ ការផ្តល់រង្វាន់​នេះ​គឺជា​កិត្តិយស​ដ៏ធំ​ធេង​សម្រាប់​ខ្លួន​លោកស្រីផ្ទាល់ដែល​ទទួលស្គាល់​ដោយរដ្ឋាភិបាល​ចិន​នាពេលនេះ។

លើស​ពី​ទៅ​ទៀត ​ការ​ទទួល​បាន​ពានរង្វាន់​អ្នកជំនួញឆ្នើម​នេះ​លោកស្រីពិតជារីក​ រាយជា​ខ្លាំង​ដែល​ការខិតខំលើ​ស្មារតី​ទទួលខុស​ត្រូវ​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ចំពោះដៃ​គូរកស៊ី​រហូត​ទទួល​បាន​ជោគជ័យ​ ជាពិសេស​គឺ​ការ​រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ជាមួយ ​អ្នកជំនួញ​ចិនជាដើម៕

អត្ថបទ៖ មុន្នីរម្យ