គិត​ត្រឹម​ពេល​នេះ Top Scorer នៅ​លីគ​អង់គ្លេស មិនមែន​មក​ពី​ក្លឹប​ធំៗ​ទាំង ៦ទេ

  • 2020-01-17 12:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ​ដែរ​ កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ Premier League គឺ​មិនមែន​ជា​កីឡាករ​មក​ពី​ក្លឹប​ធំៗ​ទាំង ៦ ដូច​រាល់ៗ​ឆ្នាំ ប៉ុន្តែ​គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​នៃ​ក្លឹប Leicester City កីឡាករ​ Jamie Vardy។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រក​គ្រាប់​បាល់​ចំនួន ១៧គ្រាប់ ក្នុង​ការ​លេង ២០ដង ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស។ ក្នុង​ចំណោម​ ១៧គ្រាប់​នោះ មាន​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​ចំនួន ៣គ្រាប់។

តាម​ពី​ក្រោយ​ Vardy គឺ អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool កីឡាករ Danny Ings ដែល​បច្ចុប្បន្ន​លេង​ឲ្យ Southampton។ កីឡាករ​រូប​នេះ​រក​បាន ១៤គ្រាប់ ស្មើ​នឹង​ខ្សែ​ប្រយុទ្ធ​ Arsenal កីឡាករ Pierre Emerick Aubameyang និង​ខ្សែ​ប្រយុទ្ធ Manchester United កីឡាករ Marcus Rashford៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី