​ថ្នាក់​ដឹក​នាំ​ Tiger ​ចង់​ឃើញ​ក្រុម​នៅ​សៀមរាប ​លើក​ពាន​ធំ​ឱ្យ​ផ្អើល​ម្ដង​

  • 2020-01-19 05:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្នាក់​ដឹក​នាំ​របស់ Tiger Street Football 2020 ​បាន​បញ្ជាក់​ថា​ចង់​ឃើញ​ក្រុម​នៅ​មណ្ឌល​សៀមរាប ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ​យក​ពាន​រង្វាន់​ទូទាំង​ប្រទេស​ឱ្យ​បាន។

​ការ​ប្រកួត Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប ​នឹង​រក​ឃើញ​ជើង​ឯក ​ក៏​ដូចជា​ក្រុម​ទាំង​១២​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​៣​ថ្ងៃ​មក។ ​ជាមួយ​ការ​លេង​យ៉ាង​ស្វិតស្វាញ​នៅ​មណ្ឌល​នេះ ​ក្រុម​ការងារ​ក៏​ដូចជា​ថ្នាក់​ដឹក​នាំ​ប្រកួត ​ចង់​ឃើញ​ក្រុម​នៅ​មណ្ឌល​នេះ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី លើក​ពាន​វគ្គ​ផ្ដាច់ព្រ័ត្រ​ឱ្យ​បាន។ ​ដោយ​កាល​ពី​រដូវ​កាល​មុន ​ក្រុម​នៅ​ខេត្ត​ព្រះ​សីហនុ ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយ។ ​ពួកគេ​អាច​បំបាក់​ក្រុម​ខ្លាំង​នៅ​ភ្នំពេញ ​និង​អាច​លើក​ពាន​រង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។

លោកស្រី ថោង​ បវលក្ខិណា​ នាយក​គ្រប់គ្រង​ទីផ្សារ​ផ្លាក​សញ្ញា​ផលិតផល​ស្រាបៀ​ Tiger ​និង​លោក ប៉ិច នី ​នាយក​គ្រប់​គ្រង​សកម្មភាព​ពាណិជ្ជកម្ម ​បាន​និយាយ​ស្រដៀង​គ្នា​ក្នុង​ឱកាស​បើក​ការ​ប្រកួត​នៅ​មណ្ឌល​សៀមរាប​ថា​លោក​ពិត​ជា​ចង់​ឃើញ​ក្រុម​នេះ​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ឱ្យ​បាន​។ កាល​ពី​រដូវ​កាល​មុន ​នៅ​ក្រុម​នៅ​ក្រុង​ព្រះ​សីហនុ​បាន​លើក​ពាន ​ហើយ​ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​កន្លង​មក​មិន​មាន​ក្រុម​មក​ពី​បណ្ដា​ខេត្ត​អាច​ប្រជែង​យក​ពាន​ពី​ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ទេ។

​មណ្ឌល​សៀមរាប​ដែល​ពោរពេញ​ដោយ​ការ​គាំទ្រ​នេះ​ដែរ ​នឹង​យក​ក្រុម​រហូត​ដល់​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ​ដោយ​ក្រុម​លេខ​១ ​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​៥០០​ដុល្លារ និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ។

មណ្ឌល​ប្រកួត​បន្ដ​ពីសៀមរាប​ទៀត​​របស់ Tiger Street Football 2020 គឺ៖

  • មណ្ឌល ​ប៉ោយប៉ែត

ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត

ឈប់​ទទួល​ពាក្យ​ ២២ មករា ២០២០

ប្រកួត ២៥,២៦ មករា ២០២០

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

  • ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ