​ក្រុម Samrong ​អ្នក​ឧត្តរមានជ័យ ​លើក​ពាន Tiger Street Football 2020 ​នៅ​សៀមរាប​

  • 2020-01-19 12:07:52
  • ចំនួនមតិ 190 | ចំនួនចែករំលែក 407

ចន្លោះមិនឃើញ

​ក្រុម Samrong FC ​ដែល​មក​ពី​ឧត្តរ​មាន​ជ័យ ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​នៅ​សៀមរាប ទម្រាំ​បាន​លើក​ពាន​រង្វាន់ Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប​នេះ​។

​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​មក ​មណ្ឌល​សៀមរាប​ដែល​មាន​រហូត​ដល់​១១៩​ក្រុម​នោះ ​រក​ឃើញ​ជើង​ឯក​ហើយ។ ​ក្រុម Samrong FC ​ដែល​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Kiridongrek ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ​៣-០ ​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​១​នា​មណ្ឌល​នេះ ​ពី​ក្រុម​ម្ចាស់​ផ្ទះ​តែ​ម្ដង។ ខណៈ​ដែល​ក្រុម​លេខ​៣​វិញ ​បាន​ទៅ​លើ The Brother FC ​ដែល​យក​ឈ្នះ​លើ​ក្រុម Fratelo FC (B) ​ក្នុង​លទ្ធផល ១-០។

​សម្រាប់​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​គឺ ​ក្រុម​លេខ​១ Samrong FC ​បាន​១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ Kiridongrek ​បាន ១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​The Brother FC ​បាន​៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ Fratelo FC (B) ​ទទួល​បាន​២០០​ដុល្លារ។ ​ក្រុម​ទាំង​៤​នេះ ​រួម​ជាមួយ​ក្រុម​៨​ផ្សេង​ទៀត​នៅ​មណ្ឌល​សៀមរាប ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​ ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០។

​ក្រោយ​ពី​ចប់​មណ្ឌល​សៀមរាប​នេះ​ហើយ Tiger Street Football 2020 ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​ប៉ោយ​ប៉ែត​បន្ដ​ទៀត ​ដោយ​ឈប់​ទទួល​ពាក្យ​ក្រុម​ចូល​ប្រកួត​នៅ​ថ្ងៃ​ ២២ ខែ​មករា ​ឆ្នាំ​២០២០ ​ហើយ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​២៥-២៦ ​ខែ​មករា ​ឆ្នាំ​២០២០៕​

អត្ថបទ៖ វ៉ាន់ សក្ដិ